adverise with khmeread 00

កម្ចាត់​ឫស​ចេញពី​បាតជើង​បាតដៃ​ដោយ​ប្រើតែ​ខ្ទឹមស​!

​    ​វិធី​ល្អ​បំផុត​ដើម្បី​កម្ចាត់​ឫស​មិនមែន​តាមរយៈ​ការ​កាត់​វា​ចោល​នោះទេ ព្រោះ​វា​នឹង​នៅតែ​ដុះ​ឡើង​ម្តងទៀត​។ ហើយ​បើ​អ្នក​ទៅរក​អ្នកជំនាញ​ស្បែក​គឺ​រឹតតែ​អស់ថ្លៃ​ថែមទៀត​។ វិធី​ល្អ​បំផុត​ដើម្បី​បំបាត់​ឫស​ចេញពី​បាតជើង​បាតដៃ​ជា​រៀងរហូត​គឺ​ប្រើ​ខ្ទឹមស​។ ជាតិ​អាស៊ីត​ក្នុង​ខ្ទឹម​នឹង​ដុត​កម្ទេច​ឫស​ចេញ​ជា​រៀងរហូត ហើយ​វា​ក៏​ពុំមាន​ការឈឺចាប់​នោះដែរ​។

​    ​* ជំហាន​ទី​១៖ សម្ភារៈ​ត្រូវមាន​
​    ​រាល់​អ្វីដែល​អ្នកត្រូវការ​ដើម្បី​កម្ចាត់​ឫស​ដោយ​ពុំមាន​ការឈឺចាប់​គឺ ខ្ទឹមស កាំបិត និង​ស្កុ​តបិទ​។​

​    ​* ជំហាន​ទី​២៖
​    ​- បកសំបក​ខ្ទឹមស​
​    ​- ចិត​ខ្ទឹម​មួយ​ចំណិត​ល្អិត​តូច​ឱ្យ​ប៉ុន​ទំហំ​ឫស (​បើ​ចិត​ធំ​ជាង​ឫស​នឹង​ពុំមាន​ប្រសិទ្ធភាព​ទេ​)
​    ​- យក​ស្កុ​ត ឬ​ក្រណាត់​បិត​ខ្ទឹមស​នៅលើ​ឫស​ទាំងនោះ
​    ​- រក្សាទុក​ប្រហែល ១៥ នាទី​ក្នុង​មួយថ្ងៃ​។ ធ្វើបែបនេះ​បួន​ឬ​ប្រាំ​ថ្ងៃ​អ្នកនឹង​កត់សម្គាល់ឃើញ​ឫស​កាន់តែ​តូច​ទៅៗ ហើយ​ទីបំផុត​នឹង​បាត់អស់​តែម្តង​។ ជាធម្មតា ឫស​នឹង​បាត់ទៅ​ទាំងស្រុង​ក្នុង​ចន្លោះ ៤​ទៅ ៨ ថ្ងៃ​។ តែ​ត្រូវ​ចាំ​ថា ឫស​នឹង​នៅតែ​ដុះ​ឡើងវិញ ប្រសិនបើ​អ្នក​កាត់​វានឹងកន្ត្រៃ​​៕

 

adverise with khmeread
ប្រភព៖ អ៊ី​ន​ស្ត្រា​ក់​ថេប​ល​

អ្នកនឹងចូលចិត្ត

មតិយោបល់