adverise with khmeread 0

កម្ចាត់​ស្នាម​ជាំ​លើ​មុខ​ពូកែ​លេខ​មួយ​ដោយ​ប្រើ​ជី​វ៉ាន់ស៊ុយ

    ​ការ​ប៉ះ​នឹង​កម្តៅថ្ងៃ និង​អាកាសធាតុ​ត្រជាក់​នឹង​បណ្តាលឱ្យ​ស្បែ​កមាន​ស្នាម​ជាំ​ដោយ​កន្លែង ប៉ុន្តែ​ដំណឹង​ល្អ​គឺថា អ្នក​មិនចាំបាច់​ទិញ​ផលិតផល​ថ្លៃ​ដើម្បី​កម្ចាត់​ស្នាម​ជាំ​នោះទេ​។ រាល់​អ្វីដែល​អ្នកត្រូវការ​ដើម្បី​កម្ចាត់​ស្នាម​ជាំ​គឺ​ត្រៀម​ឱសថ​ធម្មជាតិ​ផលិត​ខ្លួនឯង​។

​    ​* គ្រឿងផ្សំ​៖
​    ​- ជី​វ៉ាន់ស៊ុយ​


​    ​- ស្រា​ហូ​ឡង់​ម្យ៉ាង​ហៅថា Schnapps (​អាចរ​កនៅ​ផ្សារ​ទំនើប បើ​ពុំមាន​អាច​កុម្ម៉ង់​ពី​ក្រៅប្រទេស​)


​    ​- ទឹក

​    ​* វិធី​ធ្វើ​៖
​    ​យក​ជី​វ៉ាន់ស៊ុយ​មួយចំនួន​មក​ហាន់​ឱ្យទៅជា​ល្អិត​។ ដាក់​ក្នុង​ចានគោម ហើយ​ចាក់​វា​ចូលក្នុង​ស្រា​ហូ​ឡង់ Schnapps និង​ទឹក​ក្តៅ ក្នុង​បរិមាណ​ស្មើគ្នា​ជាមួយ​ស្រា ហើយ​ទុក​ទឹក​លាយ​រួច​ឱ្យ​ត្រជាក់ (​លៃ​យ៉ាងណា​អាច​ប្រើ​មួយ​សប្តាហ៍​បាន​)​។ យក​អ្វីមួយ​មក​គ្រប​លើ​ចានគោម ហើយ​ទុកចោល​កន្លែង​ពុំ​សូវ​មាន​ពន្លឺ​រយៈពេល​ពី​រស​ប្តា​ហ៍​។ រួចហើយ​ច្រោះ​ទឹក​ចេញ យក​កាក​ទៅ​ក្លាសេ​ក្នុង​ទូរ​ទឹកកក​។​

​    ​បិត​កាក​នេះ​ទៅលើ​មុខ និង​ក ជាមួយនឹង​បន្ទះ​ក្រណាត់​ស្បៃ​រៀងរាល់​យប់​។ បន្ទាប់​រយៈពេល​មួយ​សប្តាហ៍ អ្នកនឹង​កត់សម្គាល់ឃើញ​ថា ស្នាម​ជាំ​ដ៏​រំខាន​នឹង​បាត់​ទៅវិញ​បន្តិច​ម្តងៗ ហើយ​ស្បែក​របស់​អ្នកនឹង​ស្រស់ស្អាត​ហើយ​រលោង​ថែមទៀត​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់