adverise with khmeread Chok

ត​ខ្សែ​ចាប់​អំពូល​ភ្លើងកាន់​ចំ​ឌុយ​ឆក់ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ

   ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ខ​ណ:បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​និង​៣​នាក់​ទៀត​រងរបួស​ធ្ងន់​ដោយសារតែ​ពួកគាត់​កំពុង​រៀប​ឥដ្ឋ​ធ្វើ​ផ្ទះល្វែង ហើយ​បាន​ប៉ះ​ជាមួយ​ខ្សែភ្លើង កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ ផ្ទះល្វែង ជាន់​ទី​៣ បុរី​ប៊ុនហួរ ភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
    ប៉ូលិសមូលដ្ឋាននិយាយថា ​ជនរងគ្រោះ​ឈ្មោះ ឯក គឿន ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ មាន​ស្រុកកំណើត​នៅក្នុង​ភូមិ​ត្រាំកក់ ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ មាន​ប្រពន្ធ​និង​កូនប្រុស​ម្នាក់​នៅក្នុង​បន្ទុក​គ្រួសារ​។​
​    ប្រភព​ព័ត៌មាន​បានឲ្យដឹងថា ដំបូងជន​រងគ្រោះ​រួមជាមួយ​មិត្តភក្ដិ រួម​ការងារ ចំនួន​៣​នាក់​ទៀត បាន​នាំគ្នា​ធ្វើការ​សំណង់ នៅក្នុង​សំណង់​ផ្ទះល្វែង​មួយ​ខាងលើ។បន្ទាប់មក​បុរស​រងគ្រោះ​បាន ត​អំពូល​ម្នាក់ឯង ហើយ​ចៃដន្យ​ប៉ះ​ចំ​មុខដំណរ បណ្ដាល​ឲ្យ​ចរន្តអគ្គីសនី ឆក់​ដួល​ទាំង​កម្រោលរងរបួស​ធ្ងន់ធ្ងរ ។​
    ខណៈ​នោះ​មិត្តភក្ដិ​រួម​ការងារ បាន​នាំគ្នា​សែង​យក​ទៅ​កប់​ក្នុង​ដីខ្សាច់​ជាការ​សង្គ្រោះ​បឋម ។ក្រោយមកប៉ូលិសប៉ុស្ដិ៍​ចោមចៅ បាន​ចុះ​ទៅ​កាន់​ទីនោះ ហៅ​រថយន្ត​សង្គ្រោះ​យក​ទៅ​កាន់​មន្ទីរពេទ្យ​កាល់ម៉ែ​តដើម្បី​សង្គ្រោះ​។តែ​ដោយ​អកុសលជនរងគ្រោះ​បាន​ស្លាប់​បន្ទាប់ពី​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​។ សព​ត្រូវបាន​ប្រគល់ឲ្យក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​៕

adverise with khmeread

មតិយោបល់