adverise with khmeread 1

ចង់​មាន​អាយុ​វែង​អ្នក​គួរ​យក​ដុំ​ទឹកកក​ដាក់​ត្រង់ចំណុច​នេះ​!

    ​អ្នក​ប្រហែលជា​មិនបាន​ដឹង​ទេ​ថា​ការប្រើប្រាស់​ទឹកកក​រាល់ថ្ងៃ​អាចជួយ​ព្យាបាល​រាងកាយ​របស់​អ្នក​បាន និង​បង្កើន​ថាមពល​ឡើងវិញ ព្រមទាំង​ធ្វើឱ្យ​អ្នក​មើលទៅ​ក្មេង​ជាង​វ័យ និង​មាន​ភាពស្វាហាប់​។ រឿងនេះ​អាច​កើតឡើង​ប្រសិនបើ​អ្នកយក​ដុំ​ទឹកកក​មួយ​ដុំ​ដាក់​ពីលើ​ចំណុច​ដែលជា​កន្លែង​ប្រសព្វ​រវាង​ក្បាល​និង​ក​។ បច្ចេកទេស​នេះ​គឺ​ស្រដៀង​គ្នា​ទៅនឹង​ការចាក់​ម្ជុល​វិទ្យាសាស្ត្រ​ដែរ ហើយ​ចំណុច​ដែល​អ្នកនឹង​យក​ទឹកកក​ទៅ​ដាក់​ពីលើ​គេ​ហៅថា ហ្វេ​ង​ហ្វូ (Feng Fu) ដែល​មានន័យថា "​ភូមិគ្រឹះ​ខ្យល់​បក់​"​។

​    ​អ្នក​គ្រាន់តែ​ត្រូវដាក់​ដុំ​ទឹកកក​លើ​ចំណុច​នេះ​រយៈពេល ២០ នាទី​។ ជាធម្មតា ពីដំបូង​អ្នកនឹង​មាន​អារម្មណ៍​ត្រជាក់​ខ្លាំង ប៉ុន្តែ​បន្ទាប់ពី​រយៈពេល​៣០​ទៅ​៤០​វិនាទី​អ្នក​នឹងមាន​អារម្មណ៍​កក់ក្តៅ​។

​    ​តាមរយៈ​ការធ្វើ​បែបនេះ​រាល់ថ្ងៃ អ្នកនឹង​ចាប់ផ្តើម​មាន​អារម្មណ៍​រីករាយ​។ នេះ​គឺ​មកពី​ព្រោះ​ដុំ​ទឹកកក​នឹង​បង្ក​ឱ្យ​អ័រម៉ូន Endorphin ឬ អ័រម៉ូន​រីករាយ​ចាប់ផ្តើម​បញ្ចេញ​ពេញ​ឈាម​របស់​អ្នក​។ ប៉ុន្តែ​នៅមាន​អត្ថប្រយោជន៍​ជាច្រើន​ទៀត​ពី​ការប្រើប្រាស់​បច្ចេកទេស​មួយ​នេះ​។ អត្ថប្រយោជន៍​ទាំងនោះ​មានដូចជា​៖

​    ​* គេង​លក់​ស្រួល​
​    ​* រំលាយ​អាហារ​បានល្អ​ប្រសើរ​
​    ​* លែងកើត​ផ្តាសាយ​ញឹកញាប់​
​    ​* បន្ថយ​ការឈឺ​សន្លាក់ ឈឺធ្មេញ និង​ឈឺក្បាល​
​    ​* ជួយ​ដល់​ការ​ដង្ហើម​បាន​ប្រសើរឡើង និង​ធ្វើឱ្យ​ប្រព័ន្ធ​បេះដូង​ល្អប្រសើរ​
​    ​* លែងមាន​អា​ការៈឈឺ​ខ្នង និង​ជួយ​គ្រប់គ្រង​ជំងឺសរសៃប្រសាទ​
​    ​* ជួយ​ការពារ​ការឆ្លង​មេរោគ​កាមរោគ និង​ជំងឺ​ទាក់ទង​នឹង​ពោះវៀន​
​    ​* គ្មាន​ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​
​    ​* គ្មាន​ជំងឺ​ចុះ​សម្ពាធ​ឈាម ជំងឺ​ឡើង​សម្ពាធ​ឈាម (​លើសឈាម​) និង​ជំងឺ​រលាក​សន្លាក់​
​    ​* គ្មាន​ជំងឺហឺត​
​    ​* ជួយ​ដល់ក​ង្វះ​អាហារូបត្ថម្ភ ឬ ការ​ធាត់​ហួសប្រមាណ​
​    ​* គ្មាន​ខ្លាញ់​ភ្លៅ​នៅ​នឹង​កំប៉េះគូទ​
​    ​* ជួយ​ឱ្យ​ការ​មក​រដូវ​បានល្អ​ប្រសើរ និង​ជួយ​ដល់​ការ​ងាប់​លិង្គ ការ​គ្មាន​កូន ក្រពេញ​ផលិត​អ័រម៉ូន (endocrine gland)  និង​ទប់​នូវ​ភាព​រងា​។
​     * លែងមាន​អាកា​រៈគេង​អត់​លក់ អស់កម្លាំង​រ៉ាំរ៉ៃ បាក់​ទឹកចិត្ត ស្ត្រេ​ស៍ និង​អាច​គ្រប់គ្រង​បាន​នូវ​ជំងឺ​ផ្លូវ​អារម្មណ៍​គ្រប់​ប្រភេទ​។

​    ​វិធីសាស្ត្រ​យក​ដុំ​ទឹកកក​ដាក់​ត្រង់ចំណុច​ហ្វេ​ង​ហ្វូ​ជួយ​ឱ្យ​រាងកាយ​មាន​តុល្យភាព ដូច្នេះ​តាមន័យ​បច្ចេកទេស​នេះ​មិនមែនជា​ការព្យាបាល​អ្វី​ទេ ប៉ុន្តែ​ជា​វិធីសាស្ត្រ​ទប់ស្កាត់​និង​ជួយ​ជំ​រុញឱ្យ​រាងកាយ​មាន​សុខ​ភាពល្អ​ឡើងវិញ​ប៉ុណ្ណោះ​។ ដូច្នេះ​សូម​យក​ដុំ​ទឹកកក​ដាក់​ត្រង់ចំណុច​នេះ​រាល់ថ្ងៃ​ដើម្បី​អាយុ​វែង​ទាំងអស់គ្នា​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​អ៊ិ​ច​ស្ពឺ​ត​គ្រុប​

អ្នកនឹងចូលចិត្ត

មតិយោបល់