adverise with khmeread Untitled 1

គាស់​ផ្ទះ​ចោរ​គាស់​ផ្ទះ​៣​នាក់​លួច​ម៉ូតូ​ពេល​ប្រុង​យកទៅ​បញ្ចាំ​

      ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌទួលគោក​ឃាត់ខ្លួន​នៅ​ថ្ងៃទី​២៦​មករា​ឆ្នាំ​២០១៦ វេលា​ម៉ោង ៨​និង​៥០​នាទី​យប់ ខណ​:​ពេល​ប្រុង​យកទៅ​បញ្ចាំ​នៅ​ម្តុំ​ឃ្លាំង​ម៉ូតូ​នៅ​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក បន្ទាប់មក​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​ឃាត់​ថែម​ម្នាក់ទៀត​។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ទី​១-​ឈ្មោះ ង្វៀង យ៉ាំង​ខាង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​យួន​មុខរបរ​ជាង​ឈឺ ទីលំនៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ ជនសង្ស័យ​ទី​២ ឈ្មោះ ងិន -​ច័ន្ទ​វាសនា ភេទ​ប្រុស ជនជាតិខ្មែរ​អាយុ​១៨​ឆ្នាំ មុខរបរ​ជួសជុល​ទូរស័ព្ទ ទីលំនៅ​ផ្ទះជួល​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ និង​ឈ្មោះ​ឡេ មិន​ញឹក ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​យួន ស្នាក់នៅ​ផ្ទះជួល ភូមិ​ដើម​ចាន់​១ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ មុខរបរ​មិន​ពិតប្រាកដ ។​

     ចំណែក​ជនរងគ្រោះ ឈ្មោះ លឹម ចិន្តា ភេទ​ស្រី អាយុ​៣១​ឆ្នាំ មុខរបរ ម៉ៅការ​សំណង់​ស្នាក់​នៅផ្ទះ​លេខ​៧៦V ផ្លូវ​៣៦៩ សង្កាត់​ច្បារអំពៅ​២ ខណ្ឌមានជ័យ​។​

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង ប្រហែល ៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៦ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ ស្មាស់​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 1CB-6574​ភ្នំពេញ លេខ​តួ​ម៉ាស៊ីន​: 131509 បម្រុង​ជិះ​មក​បញ្ចាំ​នៅ​ម្តុំ​ឃ្លាំង​ម៉ូតូ ។​លុះ​មកដល់ ផ្លូវ​២០២​កែង​២៥៣ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ភ្នំពេញ ស្រាប់តែ​ចៃដន្យ​ជួបនឹង​ម្ចាស់​ម៉ូតូ​នៅ​ផ្លូវ​២០២​កែង​២៤៥ ឃើញ​ក៏​ជិះ​ដេញតាម ពេលនោះ​នោះបាន​ជួប​កម្លាំង​ប៉ុ​ស្ត៍​ទឹកល្អក់​៣​កំពុង​ល្បាត​ក្នុង​មូលដ្ឋាន ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​តែម្តង​។​

     ចំណែក​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​និយាយថា​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ចាក់សោរ​ទ្វារផ្ទះ​ត្រឹមត្រូវ ផ្ទះកើតហេតុ​ខាងលើ រួច​ចេញទៅ​សម្រាក​នៅផ្ទះ​ផ្សេង​។ លុះដល់​ម៉ោង​២​និង​៥០​នាទី ឈានចូល​ថ្ងៃ​២៥​មករា​ស្រាប់​តែមាន​ជនសង្ស័យ​៤​នាក់ ឈ្មោះ​ងិន ច​ន្ទ័ វាសនា​-​ឈ្មោះ​ង្វៀង ងុ​៉​ក​ខាង​-​ឈ្មោះ​ឡេ មិន​ញឹក​-​ឈ្មោះ​ឃុន ប្រុស បានធ្វើ​សកម្មភាព​គាស់​សោ​ទ្វារផ្ទះ​ជនរងគ្រោះ​លួច​យក​ម៉ូតូ​២​គ្រឿង​ម៉ាក ស្មាស់ ពណ៌​ខ្មៅ​សេរី​2014 ពាក់​ស្លាក​លេខ​ភ្នំពេញ 1CB-6574 លេខ​តួ​-​ម៉ាស៊ីន​311509 និង​មួយគ្រឿង​ទៀត​ម៉ាក​សេ​១០០​កូរ៉េ​ពណ៌​ក្រហម ស្លាក លេខ​គ្មាន  លេខ​តួ 1390408 លេខ​ម៉ាស៊ីន​1390475 ។​

    លុះដល់​ថ្ងៃទី​២៦​មករា​២០១៦​ម៉ោង​៨​និង​៥០​នាទី ប៉ូលិស​ខណ្ឌទួលគោក​ស​ហ​ការណ៍​ជាមួយ​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់​ឈ្មោះ​ងិន​
​ច​ន្ទ័​វាសនា​-​ឈ្មោះ​ង្វៀង ង៉ុ​ក​ខាង ដកហូត​បាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្មាស់​ខាងលើ នៅ​ចំណុច​កា​រាស់​សាំង​កាល់​តិច​ផ្លូវ​២០២​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ប្រគល់អោយ​ខណ្ឌ​ច្បារអំពៅ​ចាត់ការ​បន្ត ។​

     រហូតដល់​ម៉ោង​១១​ថ្ងៃ​ដដែល ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ​ឡេ មិន​ញឹក​នៅ ចំណុច​ភូមិ​ដើម​ចាន់​១ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ ច្បារអំពៅ  បន្ទាប់មក​សមត្ថកិច្ច​យើង​ទៅ​ដកហូត​បាន​ម៉ូតូ​ម៉ាក​សេ​១០០​កូរ៉េ​ខាងលើ​មួយគ្រឿង​ទៀត ដែល​ជនសង្ស័យ​យកទៅ​លាក់់ទុក​នៅផ្ទះ​ជួល ភូមិ​ដើម​ចាន់​១​សង្កាត់​ច្បារអំពៅ​២ ។​

      បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ កំពុង​ឃាត់ ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ទីស្នាក់ការ​ប៉ុ​ស្ត៍​នគរបាល​ទឹកល្អក់​៣ ខណ្ឌទួលគោក ដើម្បី​ប្រគល់ជូន​ប៉ូលិស​ប៉ុស្តិ៍​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ កសាង​សំណុំរឿង​បញ្ជូនទៅ តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕​

adverise with khmeread

មតិយោបល់