លោក​ ស្រូយ នី​កា "​សូម​លា​ហើយ​លោកនាយក​"...​ឥឡូវ​លា​គ្មាន​ថ្ងៃ​ត្រឡប់​!!!

    ភ្នំពេញ ៖ លោក​ ស្រូយ  នី​កា អ្នកកាសែត​រស្មី​កម្ពុជា និង ជា​អ្នកយកព័ត៌មាន​ទូរទស្សន៍​ CNC បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រហូត​ដល់​បាត់​បង់ជីវិត​ភ្លាមៗ កាលពី​វេលា​ម៉ោង​៨​កន្លះ​យប់​ថ្ងៃទី​២១ ​កុម្ភៈ ​២០១៧ នៅ​ម្តុំ​ហួស​ព្រះ​គម្លង់ ផ្លូវ​ព្រះស៊ីសុវត្ថិ កែង​១០៨ ​សង្កាត់​ផ្សារកណ្តាល​១ ខណ្ឌដូនពេញ។​

    លោក ​ស្រូយ នី​កា ជួប​គ្រោះថ្នាក់ បន្ទាប់ពី​បាន​ចូលរួម​ពិសា​ការ នៅ​កោះ​ពេជ្រ កាលពី​ល្ងាច​មិញ​ (២១​កុម្ភៈ​) ហើយ​មុននឹង​ចេញពី​ពិធី​ពិសា​ភោជនីយ​អាហារ​រួច​លោក​បាន ​"​ជំរាបលា​លោកនាយក​របស់លោក លា​ហើយ​លា​ទៀត​" ។ ឥឡូវ​លោក​បាន​លា​ អ្នកកាសែត​រួម​អាជីព​ និង​ក្រុមគ្រួសារ​របស់លោក​ជា​រៀងរហូត។​

    លោក ​ស្រូយ  នី​កា បាន​បើក​ម៉ូតូ​ម៉ា​កលេត ពី​ជើង​ទៅ​ត្បូង ហើយ​ទាក់​ដៃចង្កូត​ជាមួយ​ឡាន​លាយ​ស៊ីម៉ង់ត៍​ដួល​ចូល​ក្រោម​កង់​កិន​ខ្ទេច​ក្បាល​ព្រមទាំង​មួកសុវត្ថិភាព។ ​អ្នកបើកបរ​រថយន្ត​ត្រូវបាន​ឃាត់ខ្លួន ​ខណៈ​ពេលនេះ​សមត្ថកិច្ច​កំពុង​វាស់វែង​តាម​ជំនាញ។​(​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​បន្ត)៕​

adverise with khmeread