adverise with khmeread 1

ឃាត់​មនុស្ស​ប្រុស​ស្រី​៥​នាក់​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​

     ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌឫស្សីកែវ​បាន​ស្រាវជ្រាវ​បង្ក្រាប​ជាក់ស្តែង​ទីតាំង​ជួញដូរ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់​ដោយ​ឃាត់​មនុស្ស​ប្រុស​ស្រី​៥​នាក់​កាលពី​ថ្ងៃទី​២៦​មករា​ឆ្នាំ​២០១៦​ម៉ោង​៣​រសៀល​នៅ​ចំណុច​ផ្ទះស្លឹក​ផ្លូវលំ​ក្រុម​៤​ភូមិ​ឡ​កំបោរ​សង្កាត់​ស្វាយ​ខណ្ឌឫស្សីកែវ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១-​ឈ្មោះ​វិ​ន ធី​ញុ​ង​ភេទ​ស្រី​អាយុ​២៩​ឆ្នាំ​មុខរបរ​គ្មាន​ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ផ្លូវលំ​ភូមិ​ឡ​កំបោរ​((​ជួញដូរ​)២-​ឈ្មោះ​សុខ​ចាន់​ធី​ភេទ​ស្រី​អាយុ​៣១​ឆ្នាំ​មុខរបរគ្មាន​ស្នាក់នៅ​ផ្ទ​គ្មាន​លេខ​ផ្លូវជាតិ​លេខ​៥​ភូមិ​លូ​សង្កាត់​ស្វាយប៉ាក​(​ជួញដូរ​)៣-​ឈ្នោះ​ចាំង​មិន​ចាន់ ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ផ្លូវលំ​ផូ​មិ​ឡ​កំបោរ​សង្កាត់​ស្វាយប៉ាក​(​ប្រើប្រាស់​)៤-​ឈ្មោះ​សុខ លី​ភេទ​ប្រុស​អា​​យុ​៤១​ឆ្នាំ​មុខរបរ​ចិញ្ចឹម​ត្រី​ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ​(​ផ្តល់​ទីតាំង​)​និង​៥- ឈ្មោះ​អ៑ុន​សុ​ឃិ​ម​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​មុខរបរ​សន្តិសុខស្នាក់នៅ​ភូមិ​សំរោង​ត្បូង​សង្កាត់​សំរោង​ខណ្ឌ​ព្រែក​ព្នៅ​(​ប្រើប្រាស់​)​។​

    សម្ភារ​:​ដក​ហួត​រូ​ម​មាន​១-​ថ្នាំញៀន​ប្រភេទ​ក្រាម​ព​ណ៍ស​៩​កញ្ចប់​២-​ថ្នាំញៀន​​ពណ៌​ក្រហម​១​ស្បោង​៣-​ទូ​រស​ព្ធ័​ដៃ​៣​គ្រឿង​៤-​ប្រាក់​មួយ​ចំនូ​ន​៥-​ឧបករណ៍ប្រើប្រាស់​មួយចំនួន​៦-​កូនស្បោង​ផ្លាស់​ស្ទិ​ច​មួយចំនួន​និង​៧ -​ជញ្ជីង​ថ្លឹង​ចំនួន​២​។​

    បច្ចុប្បន្ន​ប៉ូលិស​រុករក​ភស្តុតាង​និង​ស្រាវជ្រាវ​រក​បក្ខពួក​ប​ន្ថែ​ម​ទៀត​៕​

adverise with khmeread

មតិយោបល់