adverise with khmeread 3093c3b700000578 0 image a 31 1453806949022

ជំងឺ​ហ្ស៊ី​កា (Zika) ធ្វើឱ្យ​ទារ​កនៅ​ប្រេ​ស៊ី​ល​កើតមក​មាន​ក្បាល​តូច​ខុស​ប្រក្រតី​

​    ​ដោយ​មើលឃើញ​ទារក​ច្រើនឡើងៗ​កើតមក​មាន​ក្បាល​តូច​ខុស​ប្រក្រតី​ដោយសារតែ​ម្តាយ​បាន​ឆ្លង​វីរុស​ហ្ស៊ី​កា តាមរយៈ​មូស​ខាំ ប្រេ​ស៊ី​ល​បាន​បញ្ជូនទាហាន​ជាង ២០០.០០០ នាក់​ទៅ "​ពី​ផ្ទះមួយ​ទៅផ្ទះ​មួយ​" ក្នុង​សង្គ្រាម​ប្រឆាំងនឹង​មូស​ផ្ទុក​ជំងឺ​ហ្ស៊ី​កា ដែលជា​មូលហេតុ​បង្ក​ឱ្យ​រីករាយ​ដាល​ពិការភាព​ពី​កំណើត ដែល​ឥឡូវ​កំពុង​រីក​រាលដាល​យ៉ាង​លឿន​ទូទាំង​ពិភពលោក​។​

​    ​បើតាម​សម្តី​រដ្ឋមន្ត្រី​សុខាភិបាល​លោក ម៉ា​សេ​ឡូ ខា​ស្ត្រូ (Marcelo Castro) ទាហាន​នឹង​ទៅ​មើល​តាម​ផ្ទះ​ទាំងអស់​ទូទាំងប្រទេស​ប្រេ​ស៊ី​ល ដោយ​ធ្វើការ​ចែកចាយ​ខិតប័ណ្ណ និង​ធ្វើ​ការផ្តល់​ដំបូន្មាន​ដែល​នេះ​បង្ហើប​ពី​សញ្ញា​នៃ​ការបង្កើន​កិច្ចប្រឹងប្រែង​ដ៏​សំខាន់​ក្នុងការ​ប្រឆាំង​វីរុស​ហ្ស៊ី​កា​។ 

​    ​ក្រោម​សម្ពាធ​ខ្លាំង​ឡើងៗ​ដើម្បី​ដោះស្រាយ​នឹង​វិបត្តិ​នេះ រដ្ឋាភិបាល​ក៏​នឹង​ប្រគល់​ថ្នាំ​ធ្វើឱ្យ​សត្វ​មិន​ហ៊ាន​មក​ជិត​ដល់​ស្ត្រី​យ៉ាងតិច ៤០ ម៉ឺន​នាក់​តាមរយៈ​សុខុមាលភាព​សង្គម​ផងដែរ​។ 

​    ​វីរុស​នេះ​ត្រូវបាន​ផ្សាភ្ជាប់​ទៅនឹង​ពិការភាព​ពី​កំណើត​យ៉ាងធ្ងន់ធ្ងរ រួមមាន​សភាព​មាន​ក្បាល​តូច​ជាង​ធម្មតា ដែល​ក្នុងនោះ​ទារ​កកើត​ជាមួយ​ម្តាយ​ដែល​ឆ្លង​វីរុស​នេះ​អំឡុងពេល​មានគភ៌​នឹងមាន​ក្បាល​តូច​ខុស​ប្រក្រតី​។ ក្តីបារម្ភ​នៅតែមាន​ព្រោះថា​វីរុស​គួរឱ្យខ្លាច​នេះ​អាច​នឹង​ក្លាយជា​បញ្ហា​សកលលោក​នៅពេល​ទីក្រុង​រី​យ៉ូ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក​រដូវក្តៅ​។ 

​    ​ការកើនឡើង​ឧប្បទ្ទវហេតុ​បែបនេះ​ទូទាំង​តំបន់​អាមេរិក​ឡាទីន ជាពិសេស ប្រេ​ស៊ី​ល​បាន​ញ៉ាំងឱ្យ​សហរដ្ឋអាមេរិក និង​រដ្ឋាភិបាល​ផ្សេងទៀត​ព្រមាន​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​មិនឱ្យ​ធ្វើដំណើរ​ទៅកាន់​តំបន់​នេះ​ទេ ដែល​នេះ​ជាការ​ព្រមាន​ទុកជាមុន​មួយ​សម្រាប់​ប្រេ​ស៊ី​ល ខណៈដែល​ប្រទេស​នេះ​កំពុង​ត្រៀមខ្លួន​ស្វាគមន៍​កីឡា​អូឡាំពិក​មកកាន់​ទីក្រុង​រី​យ៉ូ​ឌឺ​ជែ​នេ​រ៉ូ​នៅ​ខែសីហា​ខាងមុខ​៕ 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់