adverise with khmeread Untitled 1

យក​កាំបិត​កាច់​ដាច់​កដៃ​ប៉ូលិស​វ៉ៃខ្នោះ​

     ស្ទឹងត្រែង ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ក្រុង​ស្ទឹងត្រែង​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៦​មករា​នៅ​ចំណុច​២០១៦ នៅ​ចំណុច​ហាង​ខារ៉ាអូខេ កាឡាក់ស៊ី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង បន្ទាប់ពី​បានធ្វើ​សកម្មភាព​កាប់​បុរស​ម្នាក់​ដាច់​ត្រឹម​កដៃ​ដោយសារ​ទំនាស់​ពាក្យសម្តី​គ្នា​។​

    ប៉ូលិស​ក្រុង​ស្ទឹងត្រែង​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ម្នាក់​ឈ្មោះ​ឡ​ន រ​ម្មនី ភេទ ប្រុស ២៥​ឆ្នាំ នៅ​ចំណុច​ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឺ​ង​ត្រែង តាម​បញ្ជា​របស់ ព្រះរាជអាជ្ញា ស្តី​ពីបទ​ហិង្សា​ដោយ​ចេតនា​កាលពី​ថ្ងៃទី​២៥​មករា​២០១៦  វេលា​ម៉ោង​១១​យប់​នៅ​ចំណុច​ហាង​ខារ៉ាអូខេ កាឡាក់ស៊ី ដោយ​កាប់​នឹង​កាប់​បិត​តាំង​តោ បណ្តាល​ឱ្យដាច់​កដៃ​មកលើ​ជនរងគ្រោះ ឈ្មោះ សៃ វិជ្ជា ភេទ​ប្រុស អាយុ​ជាង​២០​ឆ្នាំ បច្ចុប្បន្ន​ជនរងគ្រោះ​កំពុង​ព្យាបាល​នៅឯ​ភ្នំពេញ​។​

   ក្នុងករណី​ខាងលើនេះ​ប៉ូលិស​ក្រុង​ស្ទឹងត្រែង កំពុង​កសាង​សំណុំរឿង និង​ជនសង្ស័យ បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​

adverise with khmeread

មតិយោបល់