adverise with khmeread 1

ប៉ូលិស​ខណ្ឌដូនពេញ​ឃាត់ខ្លួន​យុវជន​២​នាក់​ប្រើប្រាស់​គ្រឿងញៀន​

    ភ្នំពេញ​៖ យុវជន​២​នាក់​ត្រូវបាន​កម្លាំង​ប៉ូលិស​ខណ្ឌដូនពេញ​ធ្វើការ​ឃាត់ខ្លួន​ក្រោយពី​ឆែក​ឃើញ​ថ្នាំញៀន​មួយកញ្ចប់​ប្រភេទ​ក្រាម​ស​ថ្លា​នៅក្នុង​ខ្លួន​ពេលដែល​ពួកគេ​ទិញ​បំណង​យកទៅ​ប្រើប្រាស់​ដែល​ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​រថភ្លើង តាម​បណ្ដោយ​ផ្លូវ​បឹងកក់​(​ផ្លូវ​R6)​ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

    ប៉ូលិស​បាន​ឲ្យ​ដឹងថា មុនពេល​ឈានទៅដល់​ការឃាត់ខ្លួន​យុវជន​ទាំងពីរ​នាក់​នោះ​គឺ​កម្លាំង​អន្តរាគមន៍​បាន​ជិះ​ល្បាត​ក្នុង​មូលដ្ឋាន​ដើម្បី​ការពារ​សុ​វត្តិភាព​ជូន​ដល់​ប្រជាពលរដ្ឋ​។​

    ពេលដែល​ល្បាត​មកដល់​ចំណុចកើតហេតុ​ក៏បាន​ឃើញ​យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​ម៉ាក​ស៊ូ​ស៊ូ​គី វីវ៉ា ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1C-8374​មួយគ្រឿង ជិះ​ឌុប​គ្នា​ដោយមាន​ការសង្ស័យ​ក៏​ឃាត់ខ្លួន​ដើម្បី​សួរនាំ ពេលនោះ​យុវជន​ដែល​ជិះ​ខាងក្រោយ​បាន​បោះ​ថ្នាំញៀន​ចូលក្នុង​ស្មៅ​តែ​ត្រូវបាន​កម្លាំង​ប៉ូលិស​ក៏​ធ្វើការ​ឃាត់ខ្លួន​តែម្ដង​។ ភ្លាមៗ​នោះ​ប៉ូលិស​មិនទាន់​ប្រាប់​ឈ្មោះ​ជនសង្ស័យ​ទាំ​២​នាក់​នៅឡើយ​។​

    ក្រោយមក​កម្លាំង​សមត្ថកិច្ច​បាន​នាំខ្លួន​យុវជន​ទាំងពីរ​នាក់​យកទៅ​សួរនាំ​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​ដើម្បី​ចាត់​កាត់​បន្ត​តាម​និតិ​វិធី​ច្បាប់​៕​

adverise with khmeread

មតិយោបល់