1

​ចចាមអារ៉ាម​បាល់ទាត់​: កីឡាករ Pato នឹងធ្វើ​ដំណើរ​មកកាន់​ទី​ក្រុង​ឡុង​ដ៍​ដើម្បី​ចូលរួម​ជាមួយ Chelsea

​ខ្សែប្រយុទ្ធ​ក្រុម Corinthians កីឡាករ Alexandre Pato ត្រូវបាន​គេ​រំពឹងថា​នឹងធ្វើ​ដំណើរ​មកកាន់​ទី​ក្រុង​ឡុង​ដ៍​ថ្ងៃនេះ​ដើម្បី​ចូលរួម​ជាមួយ​ក្រុម​តោ​ខៀវ Chelsea ក្នុង​កិច្ចសន្យាខ្ចី​ជើង​រយៈពេល​ប្រាំ​មួយខែ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត​នានា​ក្នុងប្រទេស​ប្រេ​ស៊ី​ល​។​

​កីឡាករ​រូបនេះ​ត្រូវបាន​ជាប់ទាក់ទង​ពី​ការផ្ទេរ​មកកាន់​ក្របខ័ណ្ឌ Premier League ក្នុង​ខែ​នេះ ជាមួយនឹង​លោក Jurgen Klopp ត្រូវបាន​គេ​ដឹងថា​ក៏​ចាប់អារម្មណ៍​លើ​ខ្សែប្រយុទ្ធ​រូបនេះ​ផងដែរ​។​

​ខ្សែប្រយុទ្ធ​វ័យ ២៦ ឆ្នាំ​រូបនេះ​ធ្លាប់ជា​កីឡាករ​លេចធ្លោ​មួយ​ក្នុង​តំបន់​អឺរ៉ុប​នៅពេលដែល​រូបគាត់​បាន​ចូលរួម​ជាមួយ​ក្រុម AC Milan កាលពី​ឆ្នាំ ២០០៧ ប៉ុន្តែ​សក្តានុពល​របស់គេ​បាន​ធ្លាក់ចុះ​តាំងពី​ពេលនោះ​។​

​ទោះជា​យ៉ាងណាក៏ដោយ ជាមួយនឹង​អនាគត​របស់​ខ្សែប្រយុទ្ធ Falcao និង​កីឡាករ Remy មិន​ប្រាកដប្រជា លោក Guus Hiddink បានធ្វើការ​យ៉ាង​រហ័ស​ដើម្បី​ជំរុញ​ប្រព័ន្ធ​ប្រយុទ្ធ​របស់គាត់​នៅ​ក្លឹប Chelsea ឱ្យ​ល្អ​ឡើងវិញ​។​

​បើ​យោងតាម​សារព័ត៌មាន Globo Esporte បាន​ឲ្យ​ដឹងថា Pato នឹង​ហោះហើរ​មកកាន់​ទីក្រុង​ឡុង​ដ៍​យប់​ថ្ងៃ​ពុធ​នេះ​ដើម្បី​បំពេញ​កុងត្រា​ខ្ចី​ជើង​រយៈពេល​ប្រាំ​មួយខែ​នៅ​ទឹកដី Stamford Bridge៕

 

ប្រភព៖ មេត្រូ

មតិយោបល់