adverise with khmeread 2071434

អាហារ ៧ ប្រភេទ​ជួយ​បញ្ចុះ​កម្រិត​កូ​លេ​ស្តេ​រ៉ូ​ល​

​    ​១-​ជាតិ​ស្រវឹង​
​    ​ជាការ​ពិតណាស់​ការទទួល​ទាន​ស្រា​ទំពាំងបាយជូរ ឬ ស្រា​បៀ​មួយ​កែវ​ជាមួយ​អាហារ​ពេល​ល្ងាច​បាន​បង្ហាញថា អាចធ្វើ​ឲ្យ្យ​កម្រិត​កូ​លេ​ស្តេ​រ៉ូ​ល​ល្អ​កើនឡើង ហើយ​ធ្វើ​ឲ្យ​គ្រោះថ្នាក់​នៃ​ជំងឺ​គាំងបេះដូង​មានការ​ថយចុះ​។ ទោះបី​ដូច្នេះ​ក្តី សូមកុំ​ផឹក​ច្រើន​ឲ្យ​សោះ​ព្រោះ​ការផឹក​ច្រើន​ជ្រុល​នឹងធ្វើ​ឲ្យ​គ្រោះថ្នាក់​នៃ​ជំងឺ​បេះដូង​កើនឡើង​។​

​    ​២-​ផ្លែ​អា​វ៉ូ​កាដូ​(Avocados)
​    ​ពេល​បាន​ឃើញថា ជាតិ​ខ្លាញ់​មិន​ធ្វើ​ឲ្យ​ឆ្អែត ដែលមាន​នៅក្នុង​ផ្លែ​អា​វ៉ូ​កាដូ​អាច​បញ្ចុះ​កម្រិត​កូ​លេ​ស្តេ​រ៉ូ​ល​អាក្រក់​LDLS និង​បង្កើន​កម្រិត​កូ​លេ​ស្តេ​រ៉ូ​ល​ល្អ HDLS ពិសេស​នៅក្នុង​ខ្លួន​មនុស្ស​ដែលមាន​កម្រិត​កូ​លេ​ស្តេ​រ៉ូ​ល​ខ្ពស់​គួរសម​។​

​    ​៣-​បារ​លី (Barley)
​    ​បារ​លី​ជា​ធញ្ញជាតិ​ម្យ៉ាង​ដែល​គេ​យក​ធ្វើជា​អាហារ​ស្រា​បៀ និង​ស្រា​វី​ស្គី​ជាដើម​។ នៅពេល​អ្នកស្ម័គ្រចិត្ត​ចូលរួម​ក្នុងការ​សិក្សា USDA កាលពី​ឆ្នាំ ២០០៤​បាន​បន្ថែម​បារ​លី​ទៅលើ​អាហារ​របស់​សមាគម​បេះដូង​អាមេរិក គេ​រកឃើញថា​កម្រិត​កូ​លេ​ស្តេ​រ៉ូ​ល​អាក្រក់​LDLS​បាន​ធ្លាក់ចុះ​២​ដង​។​

​    ​៤-​ផ្លែ​ប្ល៊ូ​ប៊ី​រី (Blueberries)
​    ​អ្នកវិទ្យាសាស្ត្រ​មួយក្រុម​នៅ​អង្គការ​ស្រាវជ្រាវ​កសិក​ម្ម (Agricultural Research Service) បាន​រាយការណ៍​កន្លងទៅ ថា​ផ្លែ​ប្ល៊ូ​ប៊ី​រ​មាន​ផ្ទុក​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ម្យ៉ាង​ឈ្មោះ Ptero stilbene ដែល​ទំនងជា​បញ្ចុះ​កម្រិត​កូ​លេ​ស្តេ​រ៉ូ​ល​អាក្រក់​LDL បាន​។​

​    ​៥-​សណ្តែកសៀង និង​បន្លែក្រៀម (Beans and Lentils)
​    ​លទ្ធផល​មួយចំនួន​ដែល​គេ​បាន​រាយការណ៍​ក្នុង​ព្រឹត្តិបត្រ​ព័​ត៍​មាន​ប្រចាំឆ្នាំ​មួយ​កាលពី​ឆ្នាំ ២០០៥ បង្ហាញថា​កម្រិត​កូ​លេ​ស្តេ​រ៉ូ​ល​ធ្លាក់ចុះ​ជិត​២​ដង​សម្រាប់​អ្នកស្ម័គ្រចិត្ត​ចូលរួម​ក្នុងការ​សិក្សា ដែល​បរិភោគ​អាហារ​ដែលមាន​ខ្លាញ់​តិច ហើយ​បន្ថែម​សណ្តែកសៀង និង​បន្លែក្រៀម​រួមជាមួយ​អាហារ​ធញ្ញជាតិ​សុទ្ធ និង បន្លែ​ច្រើន​។​

​    ​៦-​គ្រាប់​អាល់​ម៉ុង​(Almonds)
​    ​ការសិក្សា​របស់​សាកលវិទ្យាល័យ Tufts បាន​រកឃើញថា​សារជាតិ​មួយចំនួន​ក្នុង​សំបក​គ្រាប់​អាល់​ម៉ុង​អាចជួយ​ការពារ​កម្រិត​កូ​លេ​ស្តេ​រ៉ូ​ល​LDL​កុំ​ឲ្យ​លាយ​ចូល​ជាមួយ អុកស៊ីសែន​។ ដំណើរ​នៃ​ការរួម​ប​ញ្ជូ​ល​គ្នា​នេះ​អាច​បំផ្លាញ​ខ្សែ​សរសៃឈាម​និង​បង្កើន​គ្រោះថ្នាក់​នៃ​ជំងឺ​បេះដូង​។​

​    ​៧-​ស្រូវ​អូត​(Oat)
​    ​អូត​គឺជា​ប្រភេទ​ស្រូវ​សាលី​ម្យ៉ាង​ដែលមាន​អត្ត​ប្រយោជន៍​ច្រើន​សម្រាប់​រាងកាយ​។ កាលពីពេល​កន្លងទៅ​មានការ​សិក្សា​ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ តុ​រុន​តូ របស់​កាណាដា​ដែល​ស្ត្រី​ជា​អ្នកចូលរួម ទាំងឡាយ​ត្រូវ​ឲ្យ​បន្ថែម​ចុងអង្ករ​អូត​ទៅលើ​អាហារ​ដែល​ល្អ​សម្រាប់​បេះដូង​ស្រាប់​។ គេ​សង្កេតឃើញថា​កម្រិត​កូ​លេ​ស្តេ​រ៉ូ​ល​ល្អ​HDL​មានការ​កើនឡើង​១១%៕

adverise with khmeread

មតិយោបល់