adverise with khmeread 4

ស្រវឹងស្រា​ជោកជាំ​ជិះ​ម៉ូតូ​បុក​រថយន្ត​សេរី​ទំនើប​ពី​ចំហៀង​ពេញទំហឹង​

    ភ្នំពេញ​ ​៖ យុវជន​ម្នាក់​ស្រវឹងស្រា​ជោកជាំ​បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​យ៉ាង​លឿន បាន​បុក​រថយន្ត​សេរី​ទំនើប​ចំ​ពី​ចំហៀង​ពេញទំហឹង បណ្តាលឱ្យ​ដួលសន្លប់​ស្តូកស្តឹង ចំណែក​រថយន្ត​និងម៉ូតូ​រង​ការខូចខាត ។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​សាលារៀន​ចិន ឈុ​ង ជី​ង តាម​បណ្តោយ​ផ្លូវលេខ​១៤៣ កែង​នឹង​ផ្លូវ​លេខ​២៣២ ស្ថិតក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា ។​

  បើតាម​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​នេះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក អូ​ឌី ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-6978 បើក​តាមបណ្តោយ​ផ្លូវ​លេខ​២៣២ ទិសដៅ​ពី​កើ​តទៅ​លិច ។​

    ខណ​:​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​យុវជន​ម្នាក់​ជិះ​ម៉ូតូ ហុងដា​ស្តុ​ប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CQ-4417 ជិះ​តាម​បណ្តោយ​ផ្លូវ​លេខ​១៤៣ ក្នុង​ល្បឿន​យ៉ាងលឿន ដោយ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ស្រា​ជោកជាំ បាន​បុក​ចំហៀង​រថយន្ត​ពេញទំហឹង បណ្តាល​បោក​ផ្ទប់​នឹង​រថយន្ត​សន្លប់​ស្តូកស្តឹង ត្រូវបាន​អ្នក​ក្បែរ​នោះ​ជួយ​សម្រួល​ដង្ហើម ។​

   ប្រភព​បន្តថា មួយសន្ទុះ​ក្រោយមក​ជន​យុវជន​ម្នាក់​នោះបាន​ដឹងខ្លួន​ឡើងវិញ និង​បែក​មុខ​បែក​មាត់​ហូរឈាម ហើយ​ប្រជាពលរដ្ឋ​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ចុះមកកន្លែងកើតហេតុ និង​សហការ​ជាមួយ​ជំនាញ​ធ្វើការ​វាស់វែង យក​រថយន្ត​និង​ម៉ូតូ​ដែល​ខូចខាត​ទាំង​២​គ្រឿង ទៅ​រក្សាទុក​នៅ​អធិការ​ដា្ឋ​ន​ប៉ូលិស​ខណ្ឌ​៧​មក​រាជា​បណ្តោះអាសន្ន ដើម្បីដោះស្រាយ​គ្នា​នាពេល​ក្រោយ ៕​

adverise with khmeread

មតិយោបល់