adverise with khmeread Rob

ឃាត់ចោរស្រីម្នាក់បន្លំលួចលុយកម្មការិនីរោងចក្រ

    ភ្នំពេញ ៖ ជនសង្ស័យជាស្ត្រីម្នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍ចោមចៅឃាត់ខ្លួនកាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី២ធ្នូឆ្នាំ២០១៥នេះនៅម្តុំមុខរោងចក្រកាត់ដេរ QMI​ ស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីបានធ្វើសកម្មភាពបន្លំលួចលុយពីកម្មការិនីរោងចក្រម្នាក់ រួចបញ្ជូនទៅប៉ុស្តិ៍ភ្លាមៗ ចៀសវាងកើតឡើងនូវអំពើហិង្សាណាមួយកើតឡើង បណ្តាលឲ្យប៉ូលិសឈឺក្បាល។

ស្រ្តីដែលជាជនសង្ស័យឈ្មោះគង់ ដានី អាយុ៣១ឆ្នាំ ស្នាក់នៅ ផ្ទះជួល ក្នុងភូមិត្រពាំងថ្លឹង សង្កាត់​ចោ​មចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិទឹកថ្លា ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ  ។ ចំណែកបក្ខពួក៥-៦នាក់ទៀត មានស្នាក់នៅម្តុំផ្លូវរថភ្លើង ភូមិប៉ប៉្រក​ជើង សង្កាត់កាកាប និងនៅ បុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ស្រ្តីជនសង្ស័យរូបនេះ និងបក្ខពួក តែងតែធ្វើសកម្មភាព លូកហោប៉ៅលួច ទម្លាក់យោង ចាប់បាន មុខដដែល គ្មានមុខជន​សង្ស័​យ ក្នុងរូបភាពនេះប្លែកសោះ រហូតដល់បងប្អូនប្រជាពលរដ្ឋ ធ្វើការរិះគន់ថា សកម្មភាពចោរដដែល ចាប់បានប្រគល់ឱ្យប៉ូលីសដដែល លេចមុចចោរមកធ្វើស​កម្ម​ភា​ពវិញដដែល ក្រោយពីចាប់បាន៣ទៅ៤ថ្ងៃ ចេញមកវិញដដែល សង្ស័យមានអ្នកធានា ក្រុមចោរមុខដដែលហើយមើលទៅ បង្កឱ្យពលរដ្ឋ ជិនណាយ ក្រុមជនស​ង្ស័​យ​ទាំងនេះ ដើរធ្វើសកម្មភាព បង្កអសន្តិសុខ ក្នុងសង្គម សមត្ថកិច្ច អ្នកច្បាប់ ពុំមានលទ្ធភាព ទប់ស្កាត់ ទង្វើររបស់ជនសង្ស័យ ដើរអុកឡុក តាមទីសាធារណ: តា​មផ្សារ ទីប្រជុំជន ហើយពលរដ្ឋមិនតិចនាក់ទេដែលទទួលរងគ្រោះ មិនមែន អាជ្ញាធរ សមត្ថកិច្ច ជាអ្នករងគ្រោះឡើយ ។

ជនរងគ្រោះឈ្មោះ ស៊ាន លាងស្រុី ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកាត់ដេរសម្លៀកបំពាក់ ស្នាក់នៅផ្ទះភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ​ឱ្យដឹងថា គាត់ជាជន​រងគ្រោះចុងក្រោយគេសម្រាប់សកម្មភាពចោរស្រីរូបនេះ ដែលធ្វើសកម្មភាពលួចយកកាបូបលុយ ថ្ងៃទី០២ ខែធ្នូឆ្នាំ២០១៥នេះ ។ដំបូង គាត់បានដោះ​កាបូបលុយ ដែល​ក្រវាត់​ចង្កេះ​​ដាក់​នៅលើគ្រែក្នុងផ្ទះ រួចចូលបន្ទប់ទឹក។

លុះនៅវេលាម៉ោងខាងលើ ចូលប​ន្ទប់ទឹកមិន​ទាន់​ទាំង​ចេញ​មកវិញផង ស្រាប់តែមានអ្នកជិតខាងនាំគ្នាស្រែកផ្អើលថា មានស្រ្តីម្នាក់ចូលក្នុងផ្ទះលួចយកកាបូបលុយ​​ គាត់ក៏ស្ទុះចេញមក​ក្រៅ ឃើញស្រ្តីជនសង្ស័យកាន់កា​បូ​បលុយគាត់ដើរចេញក្រៅ គាត់ក៏ស្រែកផ្អើលអ្នកជិតខាងនាំគ្នាព័ទ្ធចាប់បានភ្លាមៗ​ ហើយចងផ្អោបទៅនឹងបង្គោលភ្លើង រួ​ច​ប្រគល់ឱ្យប៉ូលិសតែម្តង ។ ​

ស្ត្រីជនរងគ្រោះ​បន្តថា ចោរស្រីមុខដដែលៗចឹង បន្ទាប់ពីពុំមានបាត់់លុយកាក់ផងនោះ គា​ត់ក៏​មិនបានប្តឹងដែរ លុះ ​៣ថ្ងៃក្រោយស្រាប់តែលេចមុខមក​វិញដដែលៗ​បែបនេះ ។ ទោះជាកន្លងមកមានជនរងគ្រោះដែលបាត់បង់​ទ្រព្យសម្បត្តិលុយកាក់ ទៅប្តឹងហើយនៅតែ​ចេញ​មកវិញប្រព្រឹត្តដដែល។បន្ទាប់ពីពលរដ្ឋចាប់បាន ប្រគល់ឱ្យសមត្ថកិច្ចនាំខ្លួ​នមកប៉ូស្តិ៍ចោ​មចៅ ធ្វើការសាកសួរសារជាថ្មីម្តងទៀតតាមនិតិវិធី ៕

adverise with khmeread

មតិយោបល់