adverise with khmeread 2

មន្ត្រីប៉ូលិស​ម្នាក់​ត្រូវ​ក្រុមចោរ​ស្ទាក់​បាញ់​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​បានសម្រេច​

   ភ្នំពេញ​៖​បុរស​ម្នាក់​ដែល​គេ​ដឹងថា​ជា​មន្ត្រីប៉ូលិស​រាជធានី​ភ្នំពេញ ត្រូវបាន​ក្រុមចោរ​មាន​គ្នា​៤​នាក់​ភ្ជង់​បាញ់​ប្លន់​យក​ម៉ូតូ​ហុងដា​សេ​១២៥ ស៊េរី ២០១៣ មួយគ្រឿង​បានសម្រេច​ពី​ជនរងគ្រោះ ហើយ​គេច​បាត់​។​

   អំពើ​បាញ់​ប្លន់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៧​និង​៣០​នាទី​យប់​ថ្ងៃទី​២៦ មករា ២០១៦ នៅ​ផ្លូវលំ​ខ្នង​ប្រឡាយ ខាងជើង​វត្ត​កំពែង ស្ថិត​ភូមិ​ត្រពាំង​រំចេក​
​ស​ង្តា​ក់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

   ជនរងគ្រោះ​ដែល​ត្រូវ​ក្រុមចោរ​បាញ់​ប្លន់​យក​ម៉ូតូ​ឈ្មោះ ឡេង ឡា អាយុ ៤៩ ឆ្នាំ ជា​មន្ត្រីប៉ូលិស​កា​រិ​យា​ល័​ប្រឆាំង​ផ្នែក​ភេរវកម្ម​រាជធានី​ភ្នំពេញ  និង​ជា​អ្នកយាម​ការ​
​ដ្ធា​ន​សំណង់​វិហារ​ចិន​មួយកន្លែង​ដែល​នៅ​ជិត​កន្លែងកើតហេតុ ហើយ​ម៉ូតូ​ដែល​ក្រុមចោរប្លន់​យកទៅ​នោះ​ម៉ាក ហុងដា​សេ​១២៥ ស៊េរី ២០១៣ ពាក់​ស្លាក់​លេខ 1BR-5389 ពណ៍​ខ្មៅ​។​

    បន្ទាប់ពី​ក្រុមចោរ ប្លន់​យក​ម៉ូតូ​រួច ជនរងគ្រោះ​បាន​ទៅ​ការ​រដ្ឋា​ន​ឲ្យ​កម្មករសំណង់ ជូន​ម៉ូតូ​ទៅ​ផ្សារ​ទួល​ពង្រ​ជិះ​ម៉ូតូឌុប​ត្រឡប់ទៅផ្ទះ ហើយ​ទើប​មកវិញ​ដាក់ពាក្យ​បណ្តឹង នៅ​ប៉ុស្តិ៍​ចោមចៅ​។​

    ជនរងគ្រោះ បាន​ឲ​ដឹងថា មុនពេល​កើតហេតុ​រូបគាត់​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​នៅ​បឹងត្របែក មក​យាម​នៅ​ការដ្ឋាន​សំណង់​ដូច​សព្វដង ដោយ​ជិះ​តាម​ផ្លូវលំ​ខ្នង​ប្រឡាយ​ខាងជើង​ខ្លោងទ្វារវត្ត​កំពែង  ។​

    លុះ​មកដល់​ចំណុច​កើត ហេតុ​ក៏មាន​ជន​ក្រុមចោរ​២​នាក់​ចេញមក​ប្រដាប់​ដោយ​ដាវ​២​ដើម​មក​ស្ទាក់ ហើយ​គាត់​បាន​ជិះ​ម៉ូតូ​ផុតពី​ចោរ​២​នាក់​នោះបាន​បន្តិច ក៏មាន​ចោរ​២​នាក់​ទៀត ប្រដាប់​ដោយ​កាំភ្លើង​មួយ​ដើម​បាញ់​មកលើ​ជនរងគ្រោះ​១​គ្រាប់ តែ​មិនត្រូវ​នោះឡើយ ។​

   ពេលនោះ​ជនរងគ្រោះ​បាន​ផ្តួល​ម៉ូតូ រួច​បាន​ដក​កាំភ្លើង​ពី​ចង្កេះ​ម៉ាក ប៉េអា​ម៉ាប់ បាញ់​តទៅ​លើ​ក្រុមចោរ​អស់​៥​គ្រាប់  ហើយ​ភ្លាមនោះ​ចោរ​ម្នាក់​ក្នុងចំណោម​គ្នា​៤​នាក់​បាន​លើក​ម៉ូតូ​ជនរងគ្រោះ​ជិះ​ចេញទៅ ហើយ​ជនរងគ្រោះ​បាញ់​ដេញ​ទៅ​ចោរ​២​នាក់​ដែលមាន​កាំភ្លើងរ​ត់ទៅ​ឆ្លង​ប្រឡាយទឹក​បាត់​។​

    ក្រោយពេល​កើតហេតុ ក៏មាន​ប្រជា​ការពារ​ភូមិ​មកដល់​កន្លែងកើតហេតុ បាន​ជូន​ជនរងគ្រោះ​ទៅ​ការ​រដ្ឋា​ន​សំណង់​ដែល​គាត់​យាម ហើយ​បាន​យក​ម៉ូតូ​ជិះ​ត្រឡប់ទៅផ្ទះ​។ ក្រោយមក​ក៏មាន​ទាំង​កម្លាំង​ប៉ូលិស​និង​កម្លាំង​អាវុធហត្ថ ចេញមក​អន្តរាគមន៍ សួរ​កំណត់​មុខសញ្ញា​នៅ​កន្លែងកើតហេតុ និង​បាន​យក​លេខ​ទូរស័ព្ទ​របស់​ជនរងគ្រោះ ទូរស័ព្ទ ដើម្បី​ហៅ​ឲ្យ​មក​ដាក់​ពាក់​បណ្តឹង​នៅ​ប៉ុស្តិ៍​ចោមចៅ​៕​

adverise with khmeread

មតិយោបល់