adverise with khmeread 1

Real Madrid នឹងមិន​ទិញ​នរណា​ឡើយ​ក្នុង​ខែមករា​នេះ​

​ម្ចាស់​ក្លឹប Real Madrid លោក Florentino Perez និយាយថា ក្រុម​របស់លោក​នឹងមិន​ទិញ​នរណាម្នាក់​ឡើយ​ក្នុង​ខែមករា​នេះ បើទោះជា​នេះ​ជា​ឱកាស​ចុងក្រោយ​ដើម្បី​ស្វែងរក​មនុស្ស​ថ្មី​បន្ទាប់ពី FIFA ដាក់​បម្រាម​មិន​ឲ្យ​ទិញ​កីឡាករ​រហូតដល់​ឆ្នាំ ២០១៧​។​

​ក្លឹប​អធិរាជ​សត្រូវ​បានដាក់​ទណ្ឌកម្ម​ដោយ FIFA ដោយសារ​បញ្ហា​ជាប់ទាក់ទង​នឹង​ការផ្ទេរ​កីឡាករ​អនីតិជន ជាមួយនឹង​ការដាក់ពិន័យ​ដូចគ្នា​ទៅលើ​ក្រុម​អ្នកជិតខាង Atletico Madrid ផងដែរ​។​

​ខណៈដែល​លោក Perez នៅតែ​ចចេស​ថា​ក្លឹប​មិនអាច​បន្ទោ​សបាន និង​ត្រូវតែ​តតាំង​ជាមួយនឹង​បម្រាម​នេះ គាត់​ក៏បាន​និយាយថា ការសម្រេចចិត្ត​មិន​ទិញ​កីឡាករ​ថ្មី​ណាមួយ​ក្នុង​ខែ​នេះ​គឺ​ដោយសារតែ​គុណភាព​ដែលមាន​ស្រាប់​ក្នុង​ក្រុម​មាន​គ្រប់គ្រាន់​ឲ្យ​លោក Zinedine Zidane ដឹកនាំ​៕

adverise with khmeread
ប្រភព៖ ហ្គោល

មតិយោបល់