adverise with khmeread 3098355100000578 3417642 good luck one of the pears inside the mould left next to a norma a 22 1453825331750

ផ្លែ​អាស​ង់​ខៃ​កំពុង​លក់ដាច់​ខ្លាំង​នៅ​វៀតណាម និង​ចិន​ខណៈ​បុណ្យចូលឆ្នាំ​ចិន​ជិត​មកដល់​

​    ​ផ្លែ​ពែរ (Pear) ឬផ្លែសារី ឬ​ហៅ​តាម​រឿង​ស៊ុន​អ៊ូ​ខុង​ថា ផ្លែ​អាស​ង់​ខៃ ដែល​គេ​ចាក់​ពុ​ម្ភ​ឱ្យមាន​រាង​ដូច​ព្រះពុទ្ធ​នាំ​សំណាង​កំពុងមាន​ប្រជាប្រិយ​ខ្លាំងណាស់​ក្នុងប្រទេស​ចិន និង​វៀតណាម ជាពិសេស​មុន​រដូវ​បុណ្យចូលឆ្នាំ​ចិន​វៀតណាម​។ 

​    ​វេ​ប​សាយ People's Daily Online បាន​រាយការណ៍​ថា "​កូន​ផ្លែ​ពែរ​" ដែល​បង្កើតឡើង​ដោយ​កសិករ​ចិន​ម្នាក់​ក្នុង​ឆ្នាំ ២០០៩ មាន​តួអក្សរ Fu (​ប្រសិទ្ធពរ​) នៅលើ​នេះ ហើយ​ត្រូវបាន​ចាត់ទុកជា "​ព្រះ​នៃ​ផ្លែ​ពែរ​នាំ​សំណាង​"​។ 

​    ​អ្នក​ទទួលទាន​កំពុងតែ​នាំគ្នា​វក់វី​ខ្លាំងណាស់​ចំពោះ​ផ្លែឈើ​រាង​ចម្លែក​នេះ ដែល​គេ​ដាក់លក់​តាម​ផ្សារ​ទំនើប​ក្នុងស្រុក និង​សូម្បី​តាម​អន​ឡាញ​ថែមទៀត​។ គេ​ឧស្សាហ៍​យក​ផ្លែ​នេះ​ធ្វើជា​កាដូ​សម្រាប់​បុណ្យចូលឆ្នាំ ដែល​នឹង​មកដល់​នាពេលខាងមុខ​ក្នុងប្រទេស​ទាំងពីរ​។ 

​      ផ្លែឈើ​មើលទៅ​គួរឱ្យ​ក្នាញ់​នេះ​ត្រូវបាន​ដាំ​នៅក្នុង​ពុ​ម្ភ​រូប​ព្រះពុទ្ធ​សើច​រីករាយ ដោយ​ធ្វើឱ្យ​ផ្លែឈើ​នេះ​មាន​រូបរាង​ដូចជា​រូបចម្លាក់​ដ៏​តូច​មួយ​អ៊ីចឹង​។ 

​     តាំងពី​ផ្លែ​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​បុរស​ឈ្មោះ កាវ សាន​សាង កាលពី​៧​ឆ្នាំមុន ផ្លែ​នេះ​ឥឡូវ​ត្រូវបាន​លក់​ទូទាំង​តំបន់​ខុសៗ​គ្នា​ជាច្រើន​ក្នុងប្រទេស​ចិន​។ លោក​កាវ​បាន​ចំណាយពេល​៦​ឆ្នាំ​ដើម្បី​ធ្វើឱ្យ​ផ្លែ​នេះ​មាន​រូបរាង​ដូច​កូនក្មេង​ដ៏​ផ្ចិតផ្ចង់​នេះ​ឡើង ដោយ​លោក​បាន​អង្គុយ​ធ្វើ​ពុ​ម្ភ​នីមួយៗ​យ៉ាង​ប្រយ័ត្នប្រយែង​បំផុត​។ 

​    ​យោងតាម​របាយការណ៍ ផ្លែ​នេះ​បាន​ក្លាយជា​ពេញនិយម​ខ្លាំង​ក្នុងប្រទេស​វៀតណាម​នៅ​ខែធ្នូ​ឆ្នាំមុន និង​លក់ដាច់​ខ្លាំង​នៅ​ទីក្រុង​ហូជីមិញ​។ 

​    ​លោក​រួន ដេ​ហេ អ្នកលក់​ផ្លែឈើ​មកពី​វៀតណាម​បាន​និយាយប្រាប់​អ្នកយកព័ត៌មាន​ថា គាត់​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ភាពជោគជ័យ​នៃ​ការលក់​ផ្លែឈើ​ប្រភេទ​នេះ​។ 

​    ​លោក​បាន​និយាយថា "​ខ្ញុំ​បានចាប់ផ្តើម​លក់​កូន​ផ្លែ​ពែរ​ក្នុងតម្លៃ ១,៨៦ ដុល្លារ​ក្នុង​មួយ​ផ្លែ​។ ពេល​ដំបូង ខ្ញុំ​មិនដែល​គិតថា​វា​នឹងមាន​ការពេញនិយម​លើ​ទីផ្សារ​នោះទេ​។ ខ្ញុំ​គ្រាន់តែ​ស្តុក​ទុក​កូន​ផ្លែ​ពែរ​ប៉ុន្មាន​ឡាំង​ប៉ុណ្ណោះ​។ ក្រោយមក ខ្ញុំ​ស្រាប់តែ​លក់ដាច់​អស់​ជិត​១​តោន​"​។​

​    ​កូន​ផ្លែ​ពែរ​មាន​អាយុ​កាលពី​២​ទៅ​បី​ខែ​។ នៅពេល​ផ្លែ​នេះ​បាន​លក់​ដំបូង​នៅ​វៀតណាម បណ្តាញ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា មាន​វត្ថុ​ធាតុ​រក្សា​គុណភាព​ច្រើនណាស់​ដាក់​ក្នុង​ផ្លែឈើ​នេះ​ដើម្បីឱ្យ​វា​រក្សា​បានយូរ​។ 

​    ​ទោះយ៉ាងណា អតិថិជន​ភាគច្រើន​មិនបាន​ខ្វល់​ថា​តើ​ផ្លែឈើ​ទាំងនោះ​ត្រូវ​បានដាក់​ថ្នាំ​រក្សា​គុណភាព​ឬ​យ៉ាងណា​នោះទេ​។ 

​    ​មិនមែន​តែ​ទីផ្សារ​ចិន​និង​វៀតណាម​ទេ​ដែល​អាច​ជាវ​ផ្ទាល់​បាន គេ​ក៏​អាច​ទិញ​ផ្លែ​នេះ​តាម​អន​ឡាញ​បាន​ផងដែរ​។ នៅលើ​វេ​ប​សាយ Taobao របស់​ចិន ដែល​ស្រដៀង​នឹង​វេ​ប​សាយ​លក់ទំនិញ​អន​ឡាញ eBay របស់​អាមេរិក កូន​ផ្លែ​ពែរ ១​ផោន ឬ​ជិត​កន្លះ​គីឡូ​ស្មើនឹង​ជិត ១៣ ដុល្លារ​៕ 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់