1

Ramires យល់ព្រម​ចូលរួម​ជាមួយ​ក្រុម​នៅ​ប្រទេស​ចិន​

​ខ្សែបម្រើ​របស់​ក្រុម​តោ​ខៀវ Chelsea កីឡាករ Ramires បាន​យល់ព្រម​លើ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ដើម្បី​ចូលរួម​ជាមួយ​ក្រុម Jiangsu Suning របស់​ប្រទេស​ចិន​ក្នុងតម្លៃ ២៥ លាន​ផោន​។​

​កីឡាករ​វ័យ ២៨ ឆ្នាំ​រូបនេះ​បាន​ហោះហើរ​ទៅកាន់​ជំរុំ​ហ្វឹក​របស់​ក្លឹប Jiangsu Suning នៅក្នុង​ទីក្រុង Malaga កាលពី​យប់​ថ្ងៃ​ពុធ​ដើម្បី​ធ្វើតេស្ត​សុខភាព មុននឹង​កិច្ចព្រមព្រៀង​ត្រូវបាន​យល់ព្រម​។​

​ក្រុម Chelsea បាន​ទិញ​កីឡាក​រូបនេះ​ក្នុងតម្លៃ ១៨ លាន​ផោន​កាលពី​ឆ្នាំ ២០១០ ហើយ​រូបគេ​បាន​ចុះកិច្ចសន្យា​រយៈពេល​បួន​ឆ្នាំ​ប៉ុណ្ណោះ​កាលពី​ខែតុលា​ឆ្នាំមុន​៕

ប្រភព៖ ដេលីមែល

មតិយោបល់