adverise with khmeread 321

ឃាត់​ក្មេងស្ទាវ​២​នាក់​មាន​ថ្នាំញៀន​២​កញ្ចប់​ជាប់​ខ្លួន​

     ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​មាន​គ្រឿងញៀន​ជាប់​ខ្លួន​សមត្ថកិច្ច​ចម្រុះ ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍ និង​អាវុធជាតិផ្ទុះ​របស់​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទួលគោក  បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ នៅ​ចំណុច​ផ្លូវ​លេខ​៥៩៨ ក្រុមទី​៦១ ភូមិ​១៦  សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ដោយមាន​គ្រឿងញៀន​ជាប់​ខ្លួន​កាលពី​វេលា​ម៉ោង​១០​កន្លះ​យប់​ថ្ងៃទី​២០​មករា​ឆ្នាំ​២០១៦​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ១-​ឈ្មោះ សម្បត្តិ រាជ​ណា​ឆា ហៅ ឆា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជនជាតិខ្មែរ ស្នាក់ នៅផ្ទះ​ជួល​ពុំ​ចាំ​លេខ ផ្លូវលំ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មុខរបរ​រៀន​ជួសជុល​ទូរស័ព្ទ និង​២-​ឈ្មោះ ណន សុ​វេហា ហៅ ធី ហៅ ឌី​ណេ​ត ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជនជាតិ  ខ្មែរ ស្នាក់​នៅផ្ទះ​លេខ​១២២​កា ផ្លូវលំ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ មុខរបរ សិស្ស​ថ្នាក់​ទី​១១F វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក​។​

    វត្ថុតាង​ចាប់យក​ពី​ជនសង្ស័យ​មាន​ក្រាម​ពណ៌​ស​ថ្លា ចំនួន​០២​កញ្ចប់​តូច និង​ថង់​សំរាប់​ច្រក​គ្រឿងញៀន​ធំ ២,​ម៉ូតូ​មួយគ្រឿង​ម៉ាក Honda Msx  ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1CZ86 63  មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន 0219460 , កាបូបស្ពាយ​ពណ៌​សូកូឡា​ម៉ាក GIORGIOARMANI ចំនួន ០១,​ទូរស័ព្ទ​ចំនួន ០៤​គ្រឿង ម៉ាក  Iphone 5s  ពណ៌ គ្មាន​ស៊ីម , ម៉ាក Hauwei  ពណ៌​មាស មាន​ស៊ីម​លេខ 012 373 437 ម៉ាក  Hiya  ពណ៌​ស មាន​ស៊ីម​លេខ 093 785 508 និង​ម៉ាក Nokia 5130c  ពណ៌​ខ្មៅ​លាយ​ខៀវ មាន​ស៊ីម​លេខ 070 809 919 ។​

      បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់ កំពុង​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការ ដ្ឋា​ន​ប៉ូលិស​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់ ៕​

adverise with khmeread

មតិយោបល់