adverise with khmeread Untitled 1

ផ្លោះ​របង​ចូលក្នុង​ហាង​លួច​ទ្រព្យសម្បត្តិ​ជាប់​ខ្នោះ​ប៉ូលិស​

       ភ្នំពេញ ៖ ប៉ូលិស​ប៉ុស្តិ៍​បឹងកក់​២​ឃាត់ខ្លួន​ជនសង្ស័យ​ម្មាក់​ពីបទ​លួច​សម្ភារ​:​ប្រព្រឹត្ត​នៅ​ចំណុច​ភោជនីយដ្ឋាន​ពន្លឺ​ថ្មី ដែលមាន​ទីតាំង​នៅផ្ទះ​លេខ​២១ ផ្លូវ​លេខ​៦០០ កែង​ផ្លូវ​លេខ​៣០៧ ក្រុមទី​៥៣ ភូមិ​១២ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក​នៅ​ថ្ងៃទី​២៧​មករា​ឆ្នាំ​២០១៦ វេលា​ម៉ោង​៣​និង​៣០ នាទី​រំលង​អា​ធ្រា​ត្រ​។​

      ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ចាន់ សំណាង ហៅ ណា​ង ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិត ប្រាកដ ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវ​រថភ្លើង សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក ។​

     ចំណែក​ជនរងគ្រោះ​ឈ្មោះ ណា សុវណ្ណ​ថា ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ម្ចាស់​ភោជនីយ ដ្ឋា​ន​ពន្លឺ​ថ្មី ស្នាក់​នៅផ្ទះ​លេខ​២១ ផ្លូវ​លេខ​៦០០ កែង​ផ្លូវ​លេខ​៣០៧ ក្រុមទី​៥៣ ភូមិ​១២ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

      វត្ថុតាង​ចាប់យក​ស្រា​ចំនួន ៥​ដប ( ម៉ាក​ផ្លា​ទី​នៀម ០១​ដប​,​ម៉ាក វ៉ាឡង់​ទីន កន្លះ​ដប ចំណែក​០៣​ទៀត សំបក​ទទេ​),​ស្រា​បៀរ​ហិន​ណឺ​ហ្គែ​ន ចំនួន ២​កំប៉ុង​, បារី ចំនួន​៩​កញ្ចប់​ម៉ាក​Esse 07 កញ្ចប់ ,Fine  ០១​កញ្ចប់ និង​Malboro  01​កញ្ចប់​,​នាឡិ​ការព្យួរ​ជញ្ជាំង ១​គ្រឿង ,​ស្បែកជើង ១​គូ​,​កូនកាំបិត ១ និង​កូន​កន្ត្រៃ ១ ។​

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​ប្រហែល ៣​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​មាន​ជនសង្ស័យ​២​នាក់ បាន​ផ្លោះ​បង​ចូល​ភោជនីយដ្ឋាន ហើយ​បានធ្វើ​សកម្មភាព​លួច​សម្ភារ​:​របស់​ជនរងគ្រោះ​។​ពេលនោះ​ជនរងគ្រោះ​ភ្ញាក់​ទាន់ បាន​ឃាត់ខ្លួន​បាន​១​នាក់ ចំណែក​១​នាក់​ទៀត រត់គេចខ្លួន​បាត់ ។​

       បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះ អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ៕​

adverise with khmeread

មតិយោបល់