adverise with khmeread Kid

តើ​ទារក​អាយុ​ប៉ុន្មាន​គួរ​ទទួល​ការចាក់​វ៉ាក់សាំង​?

         ​មាតាបិតា​គ្រប់រូប​គួរស្វែងយល់​បន្ថែមថា គួរ​នាំ​កូន​របស់ខ្លួន​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​នៅពេលណា​និង​ទីកន្លែង​ណា​?
         ​ក្នុង​អត្ត​បទ​នេះ​នឹង​ប្រាប់​លោកអ្នក​ពី​អាយុ​ដែល​ត្រូវ​ផ្តល់ឱ្យ​ទារក​ដូចខាងក្រោម ៖
         ​- ទារក​ទើប​កើត​ត្រូវ​ចាក់​វ៉ាក់សាំង​លើក​ទី​១ : ១-​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ និង ២- ការពារ​ជំងឺរបេង ។​
         ​- អាយុ​១​ខែ​កន្លះ​ចាក់​លើក​ទី​២ : ១- ការពារ​ជំងឺ​គ្រុន​ស្វិតដៃជើង ២-​ការពារ​ជំងឺក្អកមាន់ ខាន់ស្លាក់ តេតាណូស ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ និង​រលាក​សួត រលាក​ស្រោម​ខួរក្បាល ហ៊ី​ប និង ៣-​ការពារ​ជំងឺ​រលាក​សួត​, រលាក​ស្រោម​ខួរក្បាល​ដោយ​មេរោគ​ភ្នើ​ម៉ូ​កូក​។​
        ​- អាយុ​២​ខែ​កន្លះ​ចាក់​លើក​ទី​៣ : ១-​ការពារ​ជំងឺ​គ្រុន​ស្វិតដៃជើង​២-​ការពារ​ជំងឺក្អកមាន់ ខាន់ស្លាក់ តេតាណូស ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ និង​រលាក​សួត រលាក​ស្រោម​ខួរក្បាល​ហ៊ី​ប​និង ៣-​ការពារ​ជំងឺ​រលាក​សួត​-​រលាក​ស្រោម​ខួរក្បាល​ដោយ​មេរោគ​ភ្នើ​ម៉ូ​កូក ។​
         ​- អាយុ​៣​ខែ​កន្លះ​ចាក់​លើក​ទី​៤ : ១-​ការពារ​ជំងឺ​គ្រុន​ស្វិតដៃជើង ២-​ការពារ​ជំងឺក្អកមាន់ ខាន់ស្លាក់ តេតាណូស ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ និង​រលាក​សួត រលាក​ស្រោម​ខួរក្បាល ហ៊ី​ប និង ៣-​ការពារ​ជំងឺ​រលាក​សួត​-​រលាក​ស្រោម​ខួរក្បាល​ដោយ​មេរោគ​ភ្នើ​ម៉ូ​កូក ។​
         ​- អាយុ​៩​ខែ​ចាក់​លើក​ទី​៥ : ១-​ការពារ​ជំងឺ​ក​ញ្ច្រិ​ល​-​ស្អូច​លើក​ទី​១
​និង​២-​ការពារ​ជំងឺ​រលាក​ខួរក្បាល​ជេ​អ៊ី ។​
         ​- អាយុ​១៨​ខែ : ១-​ការពារ​ជំងឺ​ក​ញ្ច្រិ​ល​និង​ស្អូច​លើក​ទី​២ ។​
       ​ដូច្នេះ​សូម​មាតាបិតា​គ្រប់រូប​កុំ​ភ្លេច​នាំ​កូន​ទៅ​ចាក់​ថ្នាំ​បង្ការ​នៅ​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត​ដើម្បី​ជៀស​ឱ្យ​ឆ្ងាយ​ពី​ការកើត​ជំងឺ ៕

 

adverise with khmeread
ប្រភព៖ ក្រសួងសុខាភិបាល​

មតិយោបល់