adverise with khmeread 1

Ronaldo ស្ងាត់ៗ​ក្លាយជា​ស្តេច​អចលនទ្រព្យ

​ខ្សែប្រយុទ្ធ​ក្រុម​អធិរាជ​ស Real Madrid កីឡាករ Cristiano Ronaldo បាន​ទិញ​សណ្ឋាគារ​ដ៏​ប្រណិត​មួយ​ក្នុង​តំបន់ Monte Carlo ក្នុងតម្លៃ ១៤០ លាន​យ៉ូ​រ៉ូ បន្ថែម​ពីលើ​អចលនទ្រព្យ​ដែលមាន​ស្រាប់​របស់គេ ដែល​កីឡាករ​រូបនេះ​បាន​សំឡឹង​ឃើញ​ជាច្រើន​ខែ​មកហើយ​។​

​បើ​យោងតាម​ក្រុមហ៊ុន​នៅ​ប្រទេស​អង់គ្លេស ក្រុមហ៊ុន The Proto Group បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ទិញ​អចលនទ្រព្យ​ក្នុងប្រទេស​ម៉ូ​ណា​កូ​កាលពី​សប្តាហ៍​មុន ហើយ​នេះ​ជាការ​សហការ​រវាង​ភ្នាក់ងារ​អចលនទ្រព្យ ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​អ៊ីតាលី​លោក Alessandro Proto និង​បេក្ខភាព​ប្រធានាធិបតី​អាមេរិក​លោក Donald Trump​។​

​លោក Proto ក៏បាន​លក់​ផ្ទះល្វែង​ឲ្យ Cristiano Ronaldo នៅក្នុង​អគារ Trump Tower បុរី​ញូវយ៉ក កាលពី​ខែសីហា​ឆ្នាំ ២០១៥ ក្នុងតម្លៃ​ប្រហែល ១៦ លាន​យ៉ូ​រ៉ូ​។​

​ការទិញ​អគារ​ទាំងពីរ​នេះ បាន​បង្ហាញថា កីឡាករ​ល្បីល្បាញ​រូបនេះ​កំពុង​ឈាន​ជើង​ចូលទៅក្នុង​វិស័យ​អចលនទ្រព្យ ដែល​បានចាប់ផ្តើម​ជាមួយនឹង​តារា​រូបនេះ​ចុះហត្ថលេខា​ក្លាយជា​ដៃគូ​របស់​សណ្ឋាគារ Pestana ដែល​គ្រប់គ្រង​ដោយ​លោក Dionísio Pestana កាលពី​ពាក់កណ្តាល​ខែធ្នូ​ឆ្នាំមុន​។​

​គម្រោង​របស់​ក្រុមហ៊ុន The Pestana Group ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ការវិនិយោគ​មួយ​ក្នុងតម្លៃ ៧០ លាន​យ៉ូ​រ៉ូ និង​ការបើក​សណ្ឋាគារ​ថ្មី​ចំនួន​បួន​ដែល​ស្ថិតក្នុង​ទីតាំង ទីក្រុង Lisbon ទីក្រុង Madrid បុរី​ញូវយ៉ក និង​ទឹកដី​កំណើត​របស់​កីឡាករ Ronaldo ទីក្រុង Funchal ទៀតផង​៕

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់