កូនទាហានរត់ទៅជួយគ្នា ដែលរបួសជិតស្លាប់លើសមរភូមិ តែមេស្រែកកុំឱ្យជួយ! កូនទាហានអត់ស្តាប់...ហើយរឿងក្តុកក្តួលមួយក៏បានកើតឡើង

រឿងអប់រំ៖ ​នៅក្នុង​សមរភូមិ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​មួយ កូនទាហាន​ម្នាក់​បាន​ត្រៀមខ្លួន​ដើម្បី​នាំ​មិត្តភក្តិ​របស់ខ្លួន​ដែល​រងរបួស​ធ្ងន់ធ្ងរ​ពី​ទីលានប្រយុទ្ធ​គ្នា​។​

​    ​ដោយ​ឃើញ​ដូច្នេះ មេទាហាន​បាន​ស្រែកប្រាប់​កូនចៅ​ថា "​គ្មាន​បានការ​ឡើយ​! មិត្តឯង​ច្បាស់​ជា​ស្លាប់​នៅពេល​ឯង​ទៅដល់​"​។​

​    ​ប៉ុន្តែ​កូនទាហាន​ម្នាក់នេះ​នៅតែ​ព្យាយាម​រុលទៅមុខ​និង​លី​មិត្តភក្តិ​របស់គាត់​មកវិញ​។ ដោយ​ឃើញ​សាកសព​នៅលើ​ស្មា​របស់​កូនចៅ មេទាហាន​បាន​ស្រែកថា "​យើង​បាន​ប្រាប់​ឯង​ហើយ​ថា​វា​គ្មាន​បានការ​អ្វី​ឡើយ​ព្រោះ​មិត្តឯង​នឹង​ស្លាប់​នៅពេល​ឯង​ទៅដល់​"​។​

​    ​ដោយ​ឮដូច្នេះ​កូនទាហាន​បាន​តប​វិញ​ទាំង​ទឹកភ្នែក​ថា "​លោកនាយ​! វា​ពិតជា​មានន័យ​ណាស់​ដែល​នាំ​គាត់​មកវិញ​។ នៅពេល​ខ្ញុំ​ទៅជិត​គាត់ គាត់​បាន​សម្លឹងមុខ​ខ្ញុំ​ទាំង​ស្នាមញញឹម​ហើយ​បាន​និយាយ​ពាក្យ​ចុងក្រោយ​យ៉ាង​ដូច្នេះ​ថា ខ្ញុំ​ដឹងថា​ឯង​ច្បាស់​ជា​មក​យក​ខ្ញុំ​វិញ​"​។​

​    ​* មនុស្ស​មួយចំនួន​សុខចិត្ត​ប្រថុយប្រថាន​គ្រប់បែបយ៉ាង និង​តែង​ឱ្យ​តម្លៃ​អារម្មណ៍​របស់​មិត្តភក្តិ​គ្រួសារ ហើយ​តែង​នៅ​ទីនោះ​សម្រាប់​ពួកគេ​ជានិច្ច​។ សូម្បី​អំពើ​តូច​មួយ​របស់​យើង ក៏​អាចជា​ហេតុផល​ធ្វើឱ្យ​មនុស្ស​ញញឹម​បានដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត