1

បុរស​ម្នាក់​លង់ទឹក​ស្លាប់​ក្នុង​បឹង​ឈូក​

     កណ្តាល​៖​សព​បុរស​ម្នាក់​ត្រូ​វាប​គេ​ប្រទះឃើញ​កាលពី​ថ្ងៃទី​២៧​មករា​២០១៦ វេលា​ម៉ោង​៥​និង​៣០​នាទី នៅ​ចំណុច​ក្នុង​បឹង​ឈូក ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល​ដោយសារ​លង់ទឹក​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ជន សាវុធ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រែក​ហូរ​លិច​១ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ ដើរ​បេះ  ឈូក​លក់​។​

    ប៉ូលិស​និយាយថា កាលពី​ថ្ងៃទី​២៦​មករា​២០១៦ ជនរងគ្រោះ​បាន​ចេញពីផ្ទះ​បាត់​រហូតដល់ ថ្ងៃកើតហេតុ​ម្ចាស់​បឹង​ឈូក ប្រទះឃើញ​ជនរងគ្រោះ  ដេកស្លាប់​ក្នុង​បឹង​ឈូក​តែម្តង​។​

    តាម​ការបំភ្លឺ​របស់​អ្នកភូមិ​បាន​ឲ្យ​ដឹងថា កន្លងមក​ជនរងគ្រោះ ជាម​នុស្ស ចូលចិត្ត​ដើរ​ផឹកស្រា​ជាប្រចាំ​រាល់ថ្ងៃ រហូតមកដល់​ថ្ងៃកើតហេតុ​ខាងលើ បាន​ប្រទះឃើញ​ជនរងគ្រោះ ស្លាប់​ក្នុង​ទឹកតែ​ម្តង​។​

     ប៉ូលិស​សន្និដ្ឋានថា​ជន​រ​គ្រោះ មិនមាន ស្លាកស្នាម​អ្វី គួរកត់សំគាល់​ឡើយ​ស្លាប់​ដោយសារ​ស្រវឹងស្រា ហើយ​ចុះ​ទឹក​ដក​ក្រ​អាវ​ឈូក ខ្យល់គរ​ដួល​ស្លាប់​ក្នុង​បឹង​ឈូក​តែម្តង​។ បច្ចុប្បន្ន​សាកសព​បាន​ប្រគល់​ឲ្យ​ប្រពន្ធ ជនរងគ្រោះ យកទៅ​ធ្វើបុណ្យ​តាម​ប្រ​ពែ​ណី​៕​

មតិយោបល់