adverise with khmeread Untitled 1

គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

     កោះកុង ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​កោះកុង​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​ល្ងាច បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​យក​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​នៅ​ចំណុច​ភូមិ​ដី​នា​ប់​ឃុំ​ត្រពាំងរូង ស្រុក​កោះកុង ខេត្តកោះកុង ។​
    ប៉ូលិស​ស្រុក​កោះកុង​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ម្នាក់​បាន​លួច​យក​ទ្រព្យសម្បត្តិ​កាលពី​ថ្ងៃទី​២៦​មករា​ឆ្នាំ​២០១៦​វេលា​ម៉ោង​៤​និង​៤០​នាទី​ល្ងាច​នាទី​នៅលើផ្ទះ​ជនរងគ្រោះ​ក្នុងភូមិ​ដី​នា​ប់​ឃុំ​ត្រពាំងរូង ត្រូវបាន​ឃាត់ខ្លួន​ឃាត់​ម្នាក់​ឈ្មោះ​ហេង​ប៊ុនធឿន​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​ជាតិខ្មែរ​រស់នៅក្នុង​ភូមិ​-​ឃុំ​កើតហេតុ​។​
   ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​យោងតាម​បណ្តឹង​របស់​ឈ្មោះ​ហេង​វណ្ណឌី ភេទ​ស្រី​អាយុ​៤៧​ឆ្នាំ​ជាតិខ្មែរ​មុខរបរ​ទាហាន​នៅ​ភូមិ​-​ឃុំ​កើតហេតុ​ជាមួយគ្នា​។​
    ករណីនេះ​ប៉ូលិស​ស្រុក​កំពុង​ស៊ើបអង្កេត​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី ៕​

adverise with khmeread

មតិយោបល់