adverise with khmeread Thief 2

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដកហូត​ថ្នាំញៀន​២​កញ្ចប់​ទឹកថ្លា

ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធបទល្មើសគ្រឿងញៀនត្រូវបាន​ប៉ូលិសប៉ុស្តិ៍​ទឹកថ្លា​ឃាត់ខ្លួន​កាលពី​វេលាម៉ោង​៩​យប់​ថ្ងៃ​ទី​២ ខែ​ធ្នូ​ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​ប៉ុស្តិ៍​ទឹកថ្លា តាម​បណ្តោយ​ផ្លូវ​ហា​ណូយ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដកហូត​ថ្នាំញៀន​២​កញ្ចប់​។

ប៉ូលិសនិយាយថា ​ជនសង្ស័យ​ទី​១​-ឈ្នោះ​ទុយ សុជាតិ ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ មុខរប​ជាង​បាញ់ថ្នាំ​ឡាន ស្នាក់នៅ​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត​នៅ ភូមិ​ថ្មី ឃុំ​រកា​គយ ស្រុក​កងមាស ខេត្ត​កំពុងចាម​និងទី​២-​ឈ្មោះ​ឡូញ សុភ័ក្ត្រ ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ មុខរប​ជាង​ឡាន ស្នាក់នៅ​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា មាន​ស្រុកកំណើត​នៅ​ភូមិ​ពាម​ជញ្ជាំង ឃុំ​ព្រះ​ធាតុ ស្រុក​អូ​រាំង​ឪ ខេត្ត​កំពង់ចាម​។

ប៉ូលិសបន្តថា ដំបូងកម្លាំង​ល្បាត​បាន​ជិះ​ល្បាត​តាម​មូលដ្ឋាន​របស់​ខ្លួន​។ ពេលមក​ដល​ល​ចំណុចកើតហេតុ​ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​ម៉ាក ហុងដា ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BN-5101ដោយ​មាន​ការសង្ស័យ ក៏​ហៅ​ឆែកឆេ​រកឃើញ​ថ្នាំ​ញៀន​២​កញ្ចប់​តូច ទើប​សម្ថ​កិច្ច​ធ្វើការ​ឃាត់​តែម្តង ៕
 

adverise with khmeread

មតិយោបល់