adverise with khmeread Untitled 1

ឃាត់​ចោរ​គាស់​ផ្ទះ​ម្នាក់​នៅក្បែរ​ផ្សារ​ធំថ្មី​

     ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​២​ឃាត់ខ្លួន​បន្ទាប់ពី​បានធ្វើ​សកម្មភាព​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​នៅ​ចំណុច​ផ្ទះ​លេខ​២០Eo​ផ្លូវ​លេខ​២១៧ ភូមិ​៦​សង្កាត់​ផ្សារ​ថ្មី​ទី​២​ខណ្ឌដូនពេញ​កាលពី​វេលា​ម៉ោង​៦​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី ២៧​មករា​នេះ ។​


    ប៉ូលិស​និយាយថា ជនសង្ស័យ​ចំនួន​១​នាក់​ឈ្មោះ  អ៊ុក ចាន់​ឌី  ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​មុខរបរ​មិន​ប្រាកដ​មាន​ទីលំនៅ​ផ្ទះជួល​ជាន់​ទី​៣ ម្តំ​ផ្សារ​ឌុយ​មិច សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា ត្រូវបាន​ឃាត់ខ្លួន​ពីបទ លួច​មាន​ស្ថាន​ទម្ងន់ទោស​ប្រើ​ហឹ​ង្សា​(​គាស់​សោរ​ទ្វារផ្ទះ​ចូល​យក​ទ្រព្យសម្បត្តិ​) នៅ​ចំ​ណុ​ផ្ទះ​លេខ​២០Eo​ផ្លូវ​លេខ​២១៧​ភូមិ​៦​សង្កាត់​ផ្សារ​ថ្មី​ទី​២​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​។​


    វត្ថុតាង​ចាប់យក​បាន​មាន ដែក​ចុង​ស្រួច​សំរាប់​កាច់​សោ​មួយ​,​ទួ​ណឺ​វី​ស​ចំនួន​៤,​កូន ពិល​ចំនួន​ពីរ​,​កូនកាំបិត​ចុង​ស្រួច​ចំនួន​០២ ,​កូន​កន្ត្រៃ​ចំនួន​០៣,​សោ​ខ្សៀ​លេខ​៨​មួយ​,​ស្រោម​ប្រអប់​សំរាប់​ដាក់​វត្ថុតាង​មួយ​,​មេសោ​ស្នាម​គាស់​ខូច​ចំនួន​មួយ​(​មេសោរ​របស់​ជនរងគ្រោះ​)​និង​ទូរ​សព្ទ័​ដៃ​ម៉ាក​ណូគា​មួយ​។​


    ចំណែក​ជនរងគ្រោះ​ឈ្មោះ​ជនរងគ្រោះ​ឈ្មោះ​ហ្គូ​ជ ហ្ស៊ែ​កាន​ដា​វីត ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​លក់ដូរ មាន​ទីលំនៅ​ផ្ទះ​លេខ​២០Eo​ផ្លូវ​លេខ​២១៧​សង្កាត់​ផ្សារ​ថ្មី​ទី​២​ខណ្ឌដូនពេញ​។​


    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី ៕​

adverise with khmeread

មតិយោបល់