adverise with khmeread 1

​ក្រុម​អ្នកគាំទ្រ​មានការ​សោកស្តាយ​បន្ទាប់ពី​នាង Rio នឹង​ចូលនិវត្តន៍​ក្នុង​រឿង​ចុងក្រោយ​

​តារាភាពយន្ត​សិច​វ័យ ២៩ ឆ្នាំ នាង Rio ដោយ​ពីមុន​ត្រូវបាន​គេ​ស្គា​ស់​ថា TIna Yuzuki ត្រូវបាន​គេ​សរសើរ​ថា​ជា​តារា​សិច​ដ៏​ពេញនិយម​ដោយសារ​សម្រស់ និង​រាង​ដ៏​តូច​ច្រលឹង​របស់​នាង​។​

​បន្ទាប់ពី​ក្រុម​ចម្រៀង Ebisu Muscats ត្រូវបាន​រំសាយ នាង​ក៏បាន​ចាប់ផ្តើម​ច្រៀង​ចម្រៀង​ទោល និង​បាន​ចូលរួម​ក្នុង​កម្មវិធី​ទូរទស្សន៍​ជាច្រើន​ជា​ញឹកញាប់​ទៀតផង​។ ដោយសារ​ទំហំ​ការងារ​ចេះតែ​កើនឡើង ការងារ​នៅ AV (​រឿង​អាសអាភាស​) របស់​នាង​ក៏​ថយចុះ​តាម​នោះដែរ​។

​ឥឡូវ​នាង​ត្រូវបាន​គេ​ដឹងថា​នឹង​ចូលនិវត្តន៍​ពី​ពិភព AV បន្ទាប់ពី​នាង​បញ្ចេញ​រឿង​ចុងក្រោយ​ដោយមាន​ចំណងជើង​ថា "Rio FINAL(IDBD-692)" កាលពី​ថ្ងៃទី ១៩ ខែមករា​នេះ​។​

​នាង Rio ចាប់ផ្តើម​បង្ហាញខ្លួន​ក្នុង Adult Video ជា​លើកដំបូង​ក្នុង​ឆ្នាំ ២០០៥​។ ជាមួយនឹង​មុខ​ដ៏​គួ​ឲ្យ​ស្រឡាញ់​និង​ច​រិ​ក​រួសរាយ​រាក់ទាក់​របស់​នាង នាង​អាច​ទាក់ទាញ​អ្នកគាំទ្រ​យ៉ាងច្រើន​បើ​យោងតាម​ពេលវេលា​ដែល​នាង​បាន​ចំណាយ​បន្ទាប់​ការបង្ហាញ​ខ្លួន​ដំបូង​។​

​នាង​ក៏​ត្រូវបាន​គេ​ចាត់ទុកថា​ជា​កំពូល​តារា AV ក្នុង​កែវភ្នែក​របស់​អ្នកគាំទ្រ​បុរស​ជាច្រើន ក៏ដូចជា​នាង Akiho Yoshizawa និង​នាង Yuma Asami ផងដែរ​។​

​គ្មាន​នរណា​គិតថា ការបង្ហាញ​ខ្លួន​លើក​ទី​ដប់​របស់​នាង​នឹង​ក្លាយជា​ពេលវេលា​ចុងក្រោយ​នៃ​អាជីព​ជាតា​រា​សម្តែង​ក្នុង AV សោះ​។ អ្នកគាំទ្រ​ផ្កាប់មុខ​របស់​នាង​ក៏​រន្ធត់​នឹង​ដំណឹង​នេះដែរ​។​

​តាមពិត វា​ដូចជា​យូរណាស់​មកហើយ​ដែល​នាង​ខាន​ចេញ​រឿង​ថ្មីៗ និង​ក្រុម​អ្នកគាំទ្រ​គិតថា​នឹងមាន​វីដេអូ​ថ្មី​ដែល​នឹង​ចេញលក់​លើ​ទីផ្សារ​បន្ទាប់ពី​នាង​បាន​បង្ហើប​ថា នាង​កំពុងតែ​ថត​កម្រ​ប​ថ្មី​សម្រាប់ AV កាលពី​ប៉ុន្មាន​ខែ​មុន​។

​ប៉ុន្តែ​កម្រ​ប​នោះ​បែរជា​នឹង​ប្រើ​សម្រាប់​ការបង្ហាញ​ខ្លួន​ចុងក្រោយ​របស់​នាង​ទៅវិញ ដែល​ក្នុង Album ចុងក្រោយ​នោះ​នឹង​រួមបញ្ចូល​ឌី​ស blu-ray ចំនួន ១២ ជាមួយនឹង​ពេលវេលា​សរុប​ទាំងអស់ ៤៨ ម៉ោង​។

​ក្នុង​ចំណុច​នេះ គ្មាន​នរណា​ដឹង​ពី​មូល​ហេតុដែល​នាង​ចូលនិវត្តន៍​ឡើយ ប៉ុន្តែ​រឿងនេះ​ត្រូវបាន​គេ​ជឿថា នាង​បាន​សម្រេចចិត្ត​ធ្វើការ​ក្នុង​ពិភព​កំសាន្ត​ធម្មតា​វិញ​ចាប់ពី​ថ្ងៃនេះ​តទៅ​៕

 

adverise with khmeread

មតិយោបល់