adverise with khmeread Joe allen

Joe Allen ដឹក​ដៃ​ក្រុម​ហង្ស​ក្រហម​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ Capital One Cup ក្រោម​ការគោរព​ពី​គ្រប់ទិសទី​របស់​អ្នកគាំទ្រ​

តើ​មាន​អ្វី​កើតឡើង​ចំពោះ​កីឡាករ Joe Allen ក្រោម​ការដឹកនាំ​របស់​លោក Jurgen Klopp?

​កីឡាករ​សញ្ជាតិ​វែ​ល​ដែលមាន​អាជីព​លេង​ជា​ខ្សែបម្រើ​ឲ្យ​ក្រុម​ហង្ស​ក្រហម Liverpool មើលទៅ​ហាក់ដូច​ជាមាន​ភាព​ក្រៀមក្រំ​ជាខ្លាំង​ក្រោម​ការដឹកនាំ​របស់​អតីត​គ្រូបង្វឹក​លោក Brendan Rodgers ប៉ុន្តែ​ក្រោយពី​អ្នកចាត់ការ​ទូទៅ​ថ្មី​សញ្ជាតិ​អាល្លឺម៉ង់​បាន​ឈាន​ជើង​ចូលមក​កាន់​ទឹកដី Anfield បានធ្វើ​ឲ្យ​កីឡាករ​រូបនេះ​ដូចជា​មាន​ភាព​រឹងប៉ឹង និង​ជឿជាក់​លើ​ខ្លួន​ឡើងវិញ​ហើយ​។​

​គាត់​ជា​អ្នករក​គ្រាប់​បាល់​នាំ​សំណាង​តាម​ស្មើ​នៅ​នាទីចុងក្រោយ​ក្នុងជំនួប​ជាមួយ​ក្រុម​ជើង​ខ្លាំង Arsenal កាលពី​ពីរ​សប្តាហ៍​មុន​។ ដោយ​តាម​ពីក្រោយ​នៅ​ការបញ្ជូន​បាល់​ស៊ុត​បញ្ចូល​ទី​ដ៏​អស្ចារ្យ​មិន​ខ្ចី​សម្លឹងមើល​មិត្ត​រួម​ក្រុម​របស់ខ្លួន​ពេល​លេង​ជាមួយ​ក្រុម Stoke City កាលពី​ជើង​ទីមួយ​ក្នុង​ការប្រកួត​ខាប់​ក្នុងស្រុក League Cup ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ហើយក៏​បាន​ស៊ុត​បញ្ចូល​ទី​បាល់​ប៉េ​ណា​ល់​ទី​គ្រាប់​ចុងក្រោយ ដែល​បាន​ដឹក​ដៃ​ក្រុម​ហង្ស​ក្រហម​ឲ្យ​ឆ្ពោះទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ជើង​ទី​ពីរ​នា​យប់មិញ​នេះ​ផងដែរ​។​

​រឿងនេះបានធ្វើឲ្យប្រិយមិត្ត​ក្រុម Liverpool អន្ទះសារ​សឹងតែ​ទប់​មិន​ជាប់​ដោយ​ចង់​ឲ្យ​រហ័ស​នាម​ថ្មី​ដល់​កីឡាករ​សញ្ជាតិ​វែ​ល​រូបនេះ​ថា "Sir Joe Alen" បន្ទាប់ពី​រូបគេ​បានបង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​ឆ្នាំ​ថ្មី​នេះ​៕​

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់