adverise with khmeread 2

Louis van Gaal ផ្តល់​សំពាធ​ទៅកាន់​បណ្តា​អ្នកគាំទ្រ​ក្រុម​បិសាច ដោយ​និយាយថា​គាត់​អត់​ចាកចេញ​ទៅណា​ទេ​

​លោក Louis van Gaal បាន​ប្រាប់​ទៅ​មិត្តភក្តិ​ជិតស្និទ្ធ​របស់គាត់​ថា​គាត់​មិនមាន​បំណង​ចង់​ចាក​ចេញពី​ក្រុម​បិសាច​ក្រហម Machester United ក្នុងនាម​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​មួយ​នេះនោះ​ឡើយ​។​

​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​ដែល​កំពុង​ឈរ​ក្នុង​ដំណែង​ដែលមាន​ភាពស្រពិចស្រពិល​ដូច​អំពិលអំពែក​រូបនេះ​បាន​ត្រឡប់​ទៅកាន់​ជំរុំ​ហ្វឹកហាត់ Carrington កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​វិញ បន្ទាប់ពី​ចំណាយពេល​ពីរ​ថ្ងៃ​ដើម្បី​ចូលរួម​កម្មវិធី​ខួបកំណើត​កូនស្រី​ខ្លួន​ក្នុងប្រទេស​ហូ​ឡង់​នាពេល​កន្លងមក​។​

​ហើយ​គេ​បានដឹងថា​គ្រូបង្វឹក​ក្រុម​បិសាច​ក្រហម​រូបនេះ​គឺ​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​តទល់​នឹង​មតិ​រិះគន់ និង​ខឹងសម្បារ​គ្រប់ទិសទី​ពី​សំណាក​អ្នកគាំទ្រ បន្ទាប់ពី​ទទួលរង​បរាជ័យ​យ៉ាង​អាម៉ាស់​ក្រោម​ស្នាដៃ​ក្រុម Southamton ក្នុង​ទឹកដី Old Trafford របស់ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​៕​

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់