adverise with khmeread Frozen1

នៅ​ចិន​អ្វី​ក៏​កក​ដែរ​សូម្បីតែ​អណ្តើក​!

​    ​Dongzhule (​ទឹកកក​) បាន​ក្លាយជា​ប្រធានបទ​ក្តៅ​លើ​បណ្តាញ​សង្គម​ចិន និង​ជាប់​ក្នុងចំណោម​ពាក្យ​ដែល​គេ​ស្វែងរក​បំផុត​នៅលើ​វេ​ប​សាប​កំពូល​របស់​ចិន​សម្រាប់ធ្វើ​ការស្វែងរក​ហៅថា Baidu អំ​ឡុងចុង​សប្តាហ៍​ពេលដែល​អាកាសធាតុ​បាន​ធ្លាក់ចុះ​ទាប​បំផុត​មិន​ធ្លាប់​មាននៅ​កន្លែង​ជាច្រើន​។ 

​    ​អ្នក​ប្រើ iPhone មួយចំនួន​អះអាងថា ថ្ម​របស់​ទូរស័ព្ទ​អស់​ដោយ​ស្វ័យប្រវត្តិ​នៅពេល​ពួកគេ​ព្យាយាម​ប្រើ​ទូរស័ព្ទ​របស់ខ្លួន​ក្នុង​អាកាសធាតុ​ត្រជាក់​ខ្លាំង​នេះ​។ 

​    ​អ្នកលេង​អ៊ី​ន​ធឺ​ណេ​តម្នាក់​ឈ្មោះថា វ៉ាន់​ម៉ី​បាន​និយាយថា ទូរស័ព្ទ​របស់​នាង​បិទ​ដោយ​ស្វ័យប្រវត្តិ នៅពេល​អាកាសធាតុ​ត្រជាក់​ខ្លាំងពេក ខណៈ​សីតុណ្ហភាព​ប្រតិបត្តិការ​សម​ហេតុផល​បំផុត​របស់​ទូរស័ព្ទ​គឺ​នៅ​ចន្លោះ​សីតុណ្ហភាព ១៦ និង ២២ អង្សា​។ 

​    ​រូបភាព​អណ្តើក​ពីរ​ក្បាល​នៅក្នុង​ធុង​ទឹក​មួយ​បានចាប់ផ្តើម​ខ្ចរខ្ចាយ​ពេញ​កម្មវិធី WeChat ខណៈ​ពួក​អ្នកលេង​កម្មវិធី​នេះ​នាំគ្នា​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​សត្វ​ទាំងពីរ​ក្បាល​នេះ​។ 

​    ​ខណៈ​អ្នកខ្លះ​សួរថា​តើ​ម្ចាស់​អណ្តើក​ទៅណា​បាត់​ហើយ និង​ហេតុអ្វី​បានជា​ទុក​អណ្តើក​ចោល​ដូច្នេះ អ្នកលេង​អ៊ី​ន​ធឺ​ណេ​តម្នាក់​ឈ្មោះថា ស៊ុយ​អាយ​បាន​និយាយថា អណ្តើក​នេះ​ប្រហែលជា​កំពុង​សម្ងំ​លាក់ខ្លួន ព្រោះ​អណ្តើក​ខ្លះ​ស៊ាំ​នឹង​ការ​សម្ងំ​ខ្លួន​ក្នុង​អាកាសធាតុ​ត្រជាក់ រីឯ​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ម្នាក់ទៀត​ឈ្មោះថា យួន​សាន​បានបង្ហាញ​ក្តីបារម្ភ​ថា អណ្តើក​កក​ទាំងពីរ​អា​ចនឹង​ងាប់​ព្រោះ​វា​មិនអាច​ដកដង្ហើម​បានទេ​។ 

​    ​នៅលើ​បណ្តាញ​សង្គម Sina Weibo ស្រដៀង​នឹង Twitter បន្សំ​រូបភាព​មួយ​ដែល​ផ្ទុក​រូបភាព​នៃ​របស់​ចំនួន ៩ ដែល​កក​ដោយសារ​អាកា​ស​ធាតុ​ត្រជាក់​ខ្លាំង​ត្រូវបាន​គេ Post បន្ត​ដល់​ទៅ ៣៩.៤៩៤ ដង ជាមួយនឹង​ការបញ្ចេញមតិ​ចំនួន ១៨.៩២៩ និង​ចំនួន​អ្នក​ចុច Like ៥៩.០៦២ នាក់​បន្ទាប់ពី​រូបនេះ​ត្រូវបាន​បង្ហោះ​នៅ​ម៉ោង ១១:០៩ ព្រឹក​ថ្ងៃអាទិត្យ​៕

adverise with khmeread
ប្រភព៖ អេស៊ាវ័ន

អ្នកនឹងចូលចិត្ត

មតិយោបល់