adverise with khmeread 1

​អតីត​ខ្សែប្រយុទ្ធ​ក្រុម​ហង្ស​ក្រហម​ទទួលស្គាល់ថា​គាត់​មានបំណង​ចង់​វិលត្រឡប់​មកកាន់​ទឹកដី Anfield វិញ​

កីឡាករ Luis Suarez បានផ្តល់​បទសម្ភាសន៍​មួយ​ជាមួយ​ទូរស័ព្ទ ESPN និយាយ​អំពី​លទ្ធភាព​ជួបជុំ​ជាមួយ​ក្រុម​ហង្ស​ក្រហម Liverpool វិញ ដោយ​គាត់​បាន​អះអាងថា​ប្រសិនបើ​គាត់​នឹង​ត្រឡប់​មកកាន់​ទឹកដី Premier League គឺ​សម្រាប់តែ​អតីត​ក្រុម​សំណព្វ​របស់គាត់​តែប៉ុណ្ណោះ "Liverpool"​។​

​ខ្សែប្រយុទ្ធ​វ័យ ២៩ ឆ្នាំ​រូបនេះ​បាន​ចាក​ចេញពី​ទឹកដី Anfield ផ្លាស់​ទៅ​ក្រុម Barcelona ក្នុងអំឡុង​ឆ្នាំ ២០១៤ ហើយ​បាន​បង្ហាញខ្លួន​ក្នុង​ទឹកដី​ប្រទេស​អេ​ស្ប៉ា​ញ ដោយ​ជួយ​ឲ្យ​ក្រុម​យក្ស​ក្របខ័ណ្ឌ​កំពូល La Liga មួយ​នេះ​មាន​សុវត្ថិភាព​ឡើងទៅ​កាន់​វគ្គ​បន្ត​ក្នុង​ពានរង្វាន់​កំពូល​តំបន់​អ៊ឺរ៉ុប Champion League  ហើយក៏​បាន​លើក​ពាន​ប្រាំ​ផងដែរ​កាល​ឆ្នាំមុន​។​

​អតីត​តារា​ឆ្នើម​របស់​ក្រុម Ajax រូបនេះ​នៅតែ​បន្ត​រក្សា​ទម្រង់​លេង​ដ៏​អស្ចារ្យ​របស់ខ្លួន​បានល្អ​ឥតខ្ចោះ​ដដែល​នាពេល​បច្ចុប្បន្ន ដោយបាន​រក​គ្រាប់​បាល់​ចំនួន ២៣ គ្រាប់​ក្នុងការ​ប្រកួត​ចំនួន ២៤ លើក​ឲ្យ​ក្រុម​អ្នកមាន​បុណ្យ និង Barcelona កំពុងតែ​សំឡឹង​រក​ភាពជោគជ័យ​ដូច​រដូវ​កាល​មុន​ផងដែរ​នា​រដូវ​កាល​នេះ​៕​

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់