adverise with khmeread Untitled 1

ចាប់​ចោរលួច​ម៉ូតូ​ម្នាក់​នៅ​ចោមចៅ​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់​ត្រូវបាន​ប៉ូលិស​ប៉ូលិស​ប៉ុស្តិ៍​ចោមចៅ​ឃាត់ខ្លួន​នៅ​ព្រឹក​ម៉ោង​៨​និង​៣០​នាទី​ថ្ងៃ​២៦​មករា​ឆ្នាំ​២០១៦​បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួចម៉ូតូ​១​គ្រឿង​នៅមុខ​កាណាឌីយ៉ា​ខាងលិច​ផ្សារ​ឯករាជ្យ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ រួច​បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ពោធិ​សែន​ជ័យ​ចាត់ការ​បន្ត​។​

    ប៉ូលិស​ប៉ុស្តិ៍​ចោមចៅ​បាន​ឲ្យ​ដឹងថា ប៉ូលិស​សហការ​ជាមួយ​ប្រជាពលរដ្ឋ​ឃាត់​បាន​មុខសញ្ញា​កាច់​សោក​ម៉ូតូ​ម្នាក់​ក្រោយពី​ធ្វើ​សកម្ម​ភាពមិន​បានសម្រេច​នៅមុខ​សួនកាណាឌីយ៉ា​ខាងលិច​ផ្សារ​ឯករាជ្យ ចាប់​បញ្ជូនមក​អធិការដ្ឋាន​ខណ្ឌ​ពោធិ​សែន​ជ័យ​ដើ​ម្ប​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ឡើង​តុលាការ​។​

     ប៉ូលិស​បន្តថា ជនសង្ស័យ​ឈ្មោះ​ចាន់ បូរ៉ា​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​មុខរបរ​ស្នាក់នៅ​មិន​ពិតប្រាកដ ។​ដកហូត​ម៉ូតូ​ម៉ាក​ហ្វី​ណូ​ពណ៌​ផ្កាឈូក​ស្លាក​លេខ​ភ្នំពេញ​1AD-1295​ប្រគល់​ឲ្យជនរងគ្រោះ​វិញ ។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ​សួន វិ​ចិត្តការ ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ​ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ​៕

adverise with khmeread

មតិយោបល់