adverise with khmeread 1

MAMAMOO ប្រកាសពីការវិលត្រឡប់មកវិញជាមួយស្ទីលប្លែកថ្មី

​ក្រុម MAMAMOO បានចេញ​ផ្សាយ​ព័ត៌មាន​មួយ​ដើម្បី​ប្រកាស​ពី​ការវិលត្រឡប់​របស់​ពួកគេ​ក្នុង​ខែ​នេះ​ជាមួយនឹង​អាល់​ប៊ុ​ម​ថ្មី​។​

​វា​ដូចជា​យូរ​ខែ​ណាស់​មកហើយ​ដែល​ពួកគេ​បញ្ចេញ​នូវ​អាល់​ប៊ុ​ម​ចុងក្រោយ "Pink Funky" ដែលមាន​ចំណងជើង​បទ​ចម្រៀង "Um Oh Ah Yeah" កាលពី​ឆ្នាំ ២០១៥​។ បច្ចុប្បន្ន​ក្រុម​នេះ​កំពុង​ស្រូត​បញ្ចប់​នូវ​បទ​ចម្រៀង​ថ្មី​របស់គេ​។​

​ទន្ទឹមនឹង​នេះដែរ ក្រុម MAMAMOO បានបង្ហាញ​ខ្លួន​ជា​លើកដំបូង​ក្នុង​ខែមិថុនា​ឆ្នាំ ២០១៤ ជាមួយនឹង​អាល់​ប៊ុ​ម "Hello" និង​បាន​ក្លាយជា​ចំណាប់អារម្មណ៍​របស់​អ្នកគាំទ្រ ពីព្រោះ​តែ​ការ​ច្រៀង​ដ៏​ល្អឥតខ្ចោះ​និង​ការសម្តែង​ដ៏​ឆើតឆាយ​របស់​ពួកគេ​នៅលើ​ឆាក​។​

​ជាពិសេស បទ​ចម្រៀង "Um Oh Ah Yeah" បានក្លាយ​ជា​បទ​សំណព្វ​របស់​ប្រិយមិត្ត ពីព្រោះ​តែ​មុខ​ដ៏​គួ​ឲ្យ​ស្រឡាញ់​និង​ការសម្តែង​នៅលើ​ឆាក​របស់​ពួកគេ​។ ពួកគេ​ឥឡូវ​ត្រូវបាន​អ្នកគាំទ្រ​ជាច្រើន​លួច​ស្រឡាញ់​ពីព្រោះ​តែ​ច​រិ​ក​ដ៏​គួរ​ឲ្យ​ខ្នាញ់​របស់​ពួកគេ​៕

 

adverise with khmeread
ប្រភព៖ ស៊ូមភី

មតិយោបល់