Untitled 1

ឃាត់​បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់​តាម​ដីកា​ពីបទ​ឆបោក​

    ក្រចេះ ៖ បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់​ត្រូវបាន​ប៉ូលិស​ព្រហ្មទណ្ឌ​ខេត្តក្រចេះ​ឃាត់ខ្លួន​តាម​ដីកា​របស់​តុលាការ​កាលពី​វេលា​ម៉ោង​១​សៀ​ល​ថ្ងៃទី​២៧​មករា​នេះ​ នៅ​ចំណុច​ក្រុមហ៊ុន​កា​ម៉ា​ដេ​នូ  (​ឥណ្ឌា​) ភូមិ​អូរ​កក់ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ​ពីបទ​រំលោភ​លើ​សេចក្តីទុកចិត្ត ។​

    ប៉ូលិស​ខេត្តក្រចេះ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៧​មករា​ឆ្នាំ​២០១៦​វេលា​ម៉ោង​ប្រហែល​១​សៀ​ល​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត បាន​ចុះ​អនុវត្ត​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លេខ​២១៤​អ​.​យ​១៦​របស់លោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តក្រចេះ ពាក់​ព​ន្ធ័​ករណី​រំលោភ​លើ​ទំនុកចិត្ត នៅ​ចំណុច​ក្រុមហ៊ុន​កា​ម៉ា​ដេ​នូ  (​ឥណ្ឌា​) ភូមិ​អូរ​កក់ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ឈ្មោះ លាក់​ម៉ា​ណា តើ​រ៉ូ​ម៉ា​ល់​ញ៉ា​ហ្កា​ប៉ាន់ ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ ជនជាតិ​ឥណ្ឌា ស្នាក់​ក្នុង​ក្រុមហ៊ុន​កា​ម៉ា​ដេ​នូ ។ ​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាមច្បាប់  ៕​

មតិយោបល់