adverise with khmeread Avatar 2

រឿង “Avatar 2” នឹងមិនអាចរួចរាល់សម្រាប់ការចាក់បញ្ចាំងនៅថ្ងៃបុណ្យណូអែលឆ្នាំ២០១៧ទេ

អ្នកគាំទ្រ​ដែល​កំពុង​ទន្ទឹងរង់ចាំ​ភាគ​បន្ទាប់នៃ​រឿង “Avatar” របស់​លោក ជែមស៍ ខេមឺរិន (James Cameron) ប្រហែលជា​ខកចិត្ត​ ខណៈ​រឿង “Avatar 2” នឹង​មក​ដល់យឺតជាង​ការរំពឹងទុក​។ តាម​ក្រុម​ហ៊ុន The Wrap បានឲ្យដឹងថា ភាព​យន្ត​នេះ​នឹង​មិន​អាចរួចរាល់សម្រាប់​ការចាក​បញ្ចាំង​នៅ​ថ្ងៃបុណ្យ​ណូអែល​ឆ្នាំ​២០១៧​ទេ។ ព័ត៌មាននេះ​ទើប​តែកើត​មាន​មួយ​ខែ បន្ទាប់ពី​អ្នក​ដឹកនាំ​រឿងរូបនេះ​បាន​និយាយថា ក្រុម​ផលិតករ​បាន​កំណត់​យក​ថ្ងៃបុណ្យឆ្នាំក្រោយ​សម្រាប់​ការ​ចាក់​ផ្សាយ។

មានការកំណត់​កាល​បរិច្ឆេទ​ចេញផ្សាយ​ថ្មីសម្រាប់​ភាព​យន្តនេះ។ កាលបរិ​ច្ឆេទកន្លងមក​មិនដែលត្រូវ​បាន​បញ្ជាក់​អះអាង​ដោយ​ក្រុមហ៊ុន 20 th Century Fox ទេ។ ស្ទូឌីយោបានបដិសេធ​មិនធ្វើ​អត្ថាធិប្បាយ​ចំពោះសេចក្តីរាយការណ៍​នេះ ខណៈ​ពេល​មន្ត្រីដែល​ស្និទ្ធ​នឹង​ស្ថានភាព​នេះ​បាន​បញ្ជាក់​ថា ពិត។ ប្រភព​ខ្លះ​បាន​អះអាងថា ការរៀបចំ​ការងារ​ផលិត​គឺជា​មូល​ហេតុ​ចម្បងនៃ​ការ​ពន្យារពេលនេះ។ លើសពីនេះទៅទៀត កាលបិរច្ឆេទ​ថតរឿង “Avatar 2” ក៏មិន​ត្រូវ​បាន​កំណត់​នៅ​ឡើយ​ដែរ។

ប្រភព​ផ្សេងៗទៀត​បានប៉ាន់ប្រមាណថា ការ​សម្រេចចិត្តពន្យារពេល​រឿង “Avatar 2” ប្រហែល​ជាត្រូវ​​ប៉ះពាល់​ដោយ​សារ ការ​ប្រកាស​របស់​ក្រុមហ៊ុន Disney ប្តូរកម្មវិធី​ចាក់បញ្ចាំងរឿង “Star Wars Episode VIII” ទៅធ្វើ​នៅ​ទី​១៥​ខែធ្នូ​ឆ្នាំ​២០១៧វិញ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់