adverise with khmeread 2

​ក្រុម​តោ​ខៀវ​ប្រឈមមុខ​នឹង​ការស៊ើបអង្កេត​របស់ FIFA ក្រោម​ការចុះ​កុងត្រា​ទិញ​កីឡាករ​មិនទាន់​គ្រប់​អាយុ​

ក្រុម​តោ​ខៀវ Chelsea បាន​បង្ខំចិត្ត​ការពារ​ខ្លួនឯង​ក្រោម​ការចោទប្រកាន់​ពីបទ​រំលោភបំពាន​ច្បាប់​បាល់ទាត់​ពី​សំណាក់​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA ដោយ​ក្លឹប​មួយ​នេះ​បាន​ចុះ​កុងត្រា​ទិញ​កីឡាករ​ដែលមាន​ទេ​ព្យ​កោសល្យ​ខ្ពស់​របស់​ពិភពលោក​មិនទាន់​គ្រប់​អាយុ​។​

​មានការ​អះអាងថា កីឡាករ​យុវជន​សញ្ជាតិ​អាហ្វ្រិក Bertrand Traore វ័យ ២០ ឆ្នាំ​បាន​ចូលរួម​លេង​ឲ្យ​ក្លឹប​តោ​ខៀវ​ចាប់តាំងពី​គាត់​ទើបតែ​មាន​អាយុ ១៦ ឆ្នាំ​ប៉ុណ្ណោះ មុន​ពេលដែល​កីឡាករ​រូបនេះ​បានធ្វើ​ការជម្រះ​ទិដ្ឋាការ​។​

​ការបើក​ការស៊ើបអង្កេត​របស់ FIFA អំពី​បញ្ហា​មួយ​នេះ​គឺ​ផ្តើមចេញពី​រូបភាព​មួយ​សន្លឹក​របស់​កីឡាករ Traore នៅ​ប្រទេស Burkina Faso បានធ្វើការ​ប្រកួត​បាល់​ទាត់​យុវជន​អាយុ​ក្រោម ១៨ ឆ្នាំ​ក្នុងជំនួប​ក្រុម Arsenal នា​ខែតុលា​ឆ្នាំ ២០១១ កន្លងមក​៕


adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់