adverise with khmeread Jet li web

ជេត លី ត្រូវបានគេបញ្ជាក់ថា នឹងចូលរួមសម្តែងក្នុងរឿង “XXX 3”

រយះពេលពីរសប្តាហ៍​កន្លងទៅនេះមាន​ព័ត៌មាន​ស្តីពី​ការ​ជ្រើសរើស​តួ​សម្តែង​ក្នុងរឿង “XXX:3 The Return of Xander Cage” ត្រូវ​បាន​ផ្សព្វផ្សាយ​ទូទៅ​តាម​បណ្តាញអ៊ីនធើណិត​ តារាភាព​យន្ត​ក្បាច់គុន ជេត លី (Jet Li) នៅ​ទី​បំផុត​ត្រូវបាន​បញ្ជាក់ពីការចូលរួមសម្តែងជា​ផ្លូវការហើយ។

នាយកប្រតិបត្តិ​ Revlution លោក វីន តូទីណូ (Vince Totino) បាន​បន្ថែម​ថា“xXx 3: The Return of Xander Cage“​ គឺជា​ត្បួងដ៏មានតម្លៃ​មួយក្នុង​ចំ​ណោម​ត្បូង​ដ៏មាន​តម្លៃ​របស់ក្រុមហ៊ុន Revolution Studio​ ហើយ​យើង​កំពុង​ផ្តល់​ជូន​អ្នក​គាំទ្រ​នូវអ្វីដែល​ពួកគេចង់បា​ន។

        រឿងនេះ​បាន​ចាប់ផ្តើមតាំងពីខែ​ធ្នូ​មក​ម៉េ្លះ​នៅ​ប្រទេស​ហ្វី​លីពីន ហើយ​នឹង​បន្តទៅថតនៅទីក្រុងតូរ៉ុនតូ​នៅខែ​កុម្ភៈ មុន​ពេល​ត្រ​ឡប់​ទៅ​សា​ធារណរដ្ឋដូមី​នីក​វិញ។ ប៉ុន្តែគេនៅមិនទាន់​ច្បាស់​ថា តើ​ ជេត លី នឹងសម្តែង​ជា​តួអង្គអ្វីនោះទេ​។  ​កាលបរិច្ឆេទចេញផ្សាយ​ភាព​យន្ត​នេះក៏​មិន​ទាន់​ត្រូវ​បាន​ប្រកាសនៅឡើយ​ដែរ៕

adverise with khmeread

មតិយោបល់