adverise with khmeread 3

ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​ដួល​ធ្លាក់​កុមារី​ម្នាក់​ពីលើ​ម៉ូតូ​ត្រូវ​រថយន្ត​កិន​ស្លាប់​

     ភ្នំពេញ ៖ សិស្សសាលា​ប៊ែ​ល​ធី​ម្នាក់​បាន​ស្លាប់​បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​និង​រថយន្ត​ខណ​:​ជូន​ប្អូន​ទៅ​សាលារៀន​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​២៧​ខែមករា ឆ្នាំ ២០១៦​ស្ថិតនៅ​ផ្លូវ​៣៦៨ ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រែក​ប្រាខ​ណ្ខ​ច្បារអំពៅ​។​

    ប្រព​ភ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដោយ​បានឃើញ​ក្មេងស្រី​ម្នាក់​បាន​ជិះ​ម៉ូតូ​មា​៉​ក់​ZooemX​ធ្វើដំណើរ​ជាមួយ​បងប្អូន​ជីដូនមួយ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។ ចំណែក​រថយន្ត​បើក​ពី​ជើង​ទៅ​ត្បូង​បញ្ច្រាសទិស​គ្នា​។​

    លុះ​មកដល់​ចំណុចកើតហេតុ​ក៏បាន​បើក​ប៉ះ​ដៃ​ច​ង្កូ​ច​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​ក្មេងរងគ្រោះ​ខ្ទាត​ចូលទៅ​ទៅ​ប៉ះ​ជាមួយ​រថយន្ត​ដែល​បង្ក​ម៉ា​ក​តូ​រី​ដឹក​ស្បែកជើង​ហើយ​រថយន្ត​ក៏បាន​កិន​ចំ​កង់​ខាងក្រោយ​បណ្តាល​ឲ្យ​ក្មេងស្រី​នោះ​ក្អូ​ត​ឈាម​។ ភ្លាមៗ​នោះ​ក៏បាន​បងជីដូនមួយ​បាន​ដឹក​យកទៅ​មន្ទីរពេទ្យ​។​

    សម្ថ​ត​កិច្ច​បាន​ឲ្យ​ដឹងថា​ក្មេងស្រី​ដែល​ស្លាប់​នោះ​ឈ្មោះ​លន់ ឧស្សាហ៍​អាយុ​១២​ឆ្នាំ មុខរបរ​ជា​សិស្ស​រស់នៅ​ភូមិ​តាងូវ សង្កាត់​និរោធ ខ​ណ្ខ​ច្បារអំពៅ​បាន​បញ្ចូនទៅ​កាន់​មន្ទី​ពេទ្យ​តែ​ស្លាប់បាត់​ហើយ​។​

     បន្ទាប់មក​ប៉ូលិស​ជំនាញ​ក្រុង​បានមក​វាស់វែង​បាន​យក​រថយន្ត​នឹង​ម៉ូតូ​ទៅ​ក្សា​រ​ទុក​នៅ​ចរាចរណ៍​ក្រុង​ដើម្បី​ដោះស្រាយ​។ ចំណែក​សព​ក្មេងស្រី​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread

មតិយោបល់