adverise with khmeread Untitled 1

សុំ​លុយ​ប្រពន្ធ​១០០០​រៀល​មិន​ឲ្យ ប្តី​វាយ​សំពង​នឹង​ដែក​ទីប​បែកក្បាល​

     កំពង់ធំ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​កំពង់ស្វាយ​ចាប់ខ្លួន​កាល​ព៏​វេលា​ម៉ោង ២​និង​៣០ នាទី រសៀល​ថ្ងៃទី ២៧​មករា​ឆ្នាំ​២០១៦ នៅ​ភូមិ​ថ្នល់​បែក ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បន្ទាប់ពី​សុំ​លុយ​ប្រពន្ធ​១០០០​រៀល​មិនបាន​ក៏​ទាញ​ដែក​បំពង់​ទីប​វាយ​សំពង​បែកក្បាល​ប្រពន្ធ​រួចមក ។​

    ប៉ូលិស​និយាយថា អំពើហិង្សា​ដោយ​ចេតនា​ខាងលើនេះ​បង្កឡើង​ដោយ​​ឈ្មោះ ឆុង ហៀ​ត ប្រុស អាយុ ៤១​ឆ្នាំ​ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ​ត្រូវជា​ប្តី​បាន​ប្រើប្រាស់​ដែក​បំពង់​ទីប​វាយ​ទៅលើ​ប្រពន្ធ​ឈ្មោះ ប៉ាវ ណន​អាយុ ៤១ ឆ្នាំ ចំហៀង​ក្បាល​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ។ មូលហេតុ​ប្តី​សុំ​លុយ​ប្រពន្ធ​១០០០​រៀល​ប្រពន្ធ​មិន​ឲ្យ ក៏​ឈ្លោះប្រកែក​​គ្នា ប្តី​ខឹង​វាយ​ប្រពន្ធ​តែម្តង ។​

    បច្ចុប្បន្ន​ជនសង្ស័យ​ប៉ូលិស​បាន​ឃាត់ខ្លួន កសាង​សំណុំរឿង តាម​នីតិវិធី ។​ ចំ​ណែ​ជនរងគ្រោះ ដឹក​ទៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត ៕​

adverise with khmeread

មតិយោបល់