លោក Bill Gates ឆ្លៀតពេលឆ្លើយសំណួរតាមបណ្តាញសង្គមជូនដល់ជំនាន់ក្រោយ...សំណួរទី ២ និងទី ៦ គួរឱ្យចាប់អារម្មណ៍ជាងគេ

    ​នាពេល​ថ្មីៗ​នេះ លោក Bill Gates ដែលជា​ប្រធាន​មូលនិធិ Bill and Melinda Gates Foundation បាន​ចូលរួម​កម្មវិធី Reddit AMA លើក​ទី​ប្រាំ​របស់គាត់​។ អំឡុង​កម្មវិធី​នេះ អ្នកប្រើប្រាស់​បណ្តាញ​សង្គម Reddit បាន​សួរ​លោក Gates ទាក់ទង​នឹង​ប្រធានបទ​ជាច្រើន​។ ខាងក្រោម​នេះ​គឺជា​សំណួរ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ដែល​មហាសេដ្ឋី​ពាន់​លាន​រូបនេះ​បាន​ឆ្លើយ​។​

​    ​១. តើ​អ្វី​ទៅជា​គំនិត​ជោគជ័យ​របស់លោក​?
​    ​លោក Bill Gates៖ លោក Warren Buffett តែង​បាន​និយាយថា ភាពជោគជ័យ​គឺ​នៅពេល​មនុស្ស​ជិតស្និទ្ធ​នឹង​អ្នក រីករាយ​និង​ស្រឡាញ់​អ្នក​។ វា​ក៏​ជា​រឿង​ល្អ​ដែរ ដែលមាន​អារម្មណ៍​ថា​អ្នក​បានធ្វើ​ឱ្យមាន​ផល​វិជ្ជមាន​ដោយ​បង្កើត​អ្វីមួយ​ឬ​ចិញ្ចឹម​ក្មេង​ឬក៏​ជួយ​អ្នកដទៃ​នៅពេល​ពួកគេ​កំពុង​ត្រូវការ​។​

​    ​២. ប្រសិនបើ​លោក​អាច​ផ្តល់នូវ​ដំបូន្មាន​ដល់ Bill Gates អាយុ ១៩ ឆ្នាំ តើ​ដំបូន្មាន​នោះ​នឹង​ជា​អ្វី​?
​    ​លោក Bill Gates៖ ខ្ញុំ​នឹង​ពន្យល់​ទៅ Bill Gates តូច​នោះ​ថា ភាព​ឆ្លាត​វៃ​មិនមែនជា​មុំ​សំខាន់​ទេ​។ ខ្ញុំ​នឹង​និយាយថា អ្នក​គួរ​ដើរ​មើល​ប្រទេស​កំពុង​អភិវឌ្ឍ មុននឹង​ឈានដល់​អាយុ ៤០​។ នៅ​គ្រានោះ​ខ្ញុំ​ជាម​នុស្ស​មិនសូវ​ស្គាល់​គេ​ក្នុងសង្គម​ទេ និង​ជាម​នុស្ស​មឹះៗ​ណាស់ ប៉ុន្តែ​ខ្ញុំ​ក៏​មិនដឹងថា​រក​វិធី​អ្វី​ដោះស្រាយ​បញ្ហា​នេះដែរ គឺ​មានតែ​ទុកឱ្យ​មនុស្ស​ឆ្លងកាត់​វា​ឱ្យ​ឆ្អែត​សិន​។​

​    ​៣. តើ​ការអភិវឌ្ឍ​បច្ចេកវិជ្ជា​អ្វីដែល​លោក​ចង់ឃើញ​នៅក្នុង​ជីវិត​របស់លោក​?
​    ​លោក Bill Gates៖ ព្រឹត្តិការណ៍​ដ៏​ធំ​នោះ​គឺ​នៅពេល​កុំព្យូទ័រ​អាច​អាន​និង​យល់​ព័ត៌មាន​ដូច​មនុស្ស​ដែរ​។ មាន​ការងារ​ជាច្រើន​កំពុងធ្វើការ​ក្នុង​វិស័យនេះ​ដូចជា Google, Microsoft, Facebook, សាកលវិទ្យាល័យ​...​ឥឡូវ​កុំព្យូទ័រ​មិនដឹង​ពី​របៀប​បង្ហាញ​ពី​ចំណេះដឹង ដូច្នេះ​ពួកវា​មិនអាច​អាន​សៀវភៅ​ឬ​ប្រឡង​ជាប់​ឡើយ​។​

​    ​ព្រឹត្តិការណ៍​មួយទៀត​គឺ​វ៉ាក់សាំង​។ យើង​ត្រូវការ​វ៉ាក់សាំង​សម្រាប់ HIV ជំងឺគ្រុនចាញ់ និង​ជំងឺរបេង ហើយ​ខ្ញុំ​សង្ឃឹមថា​យើង​មាន​វ៉ាក់សាំង​ទាំងនេះ​ក្នុង​រយៈពេល ១០ ទៅ ១៥ ឆ្នាំ​ទៀត​។​

​    ​៤. ប្រសិនបើ​លោក​បង្កើត​កម្មសិទ្ធិបញ្ញា​និង​មុខ​ជំនួញ​ជាមួយ​លោក Elon Musk តើ​លោក​នឹងធ្វើ​ឱ្យ​អ្វី​កើតឡើង​?
​    ​លោក Bill Gates៖ យើង​ត្រូវការ​ថាមពល​ថោក​បរិសុទ្ធ​និង​អាច​ជឿ​ទុកចិត្តបាន ដែល​យើង​មិនទាន់មាន​ទេ​ឥឡូវនេះ​។ វា​ពិតជា​មិនល្អ​ដែល​ព្រះអាទិត្យ​មិន​រះ​គ្រប់ពេល​ហើយ​ខ្ញុំ​មិន​បក់​គ្រប់ពេល​។ ដូច្នេះ​យើង​ត្រូវការ​ការបង្កើត​ថ្មី​មួយចំនួន ឬមួយ​ប្រហែលជា​ថ្ម​អព្ភូតហេតុ ឬ​នុយក្លេអ៊ែរ​ដ៏​មាន​សុវត្ថិភាព ឬក៏​ប្រែ​ព្រះអាទិត្យ​ទៅជា​ប្រេងសាំង​ដោយផ្ទាល់​។​

​    ​៥. តើ​អ្វី​ទៅ​ដែល​លោក​ចាប់អារម្មណ៍​បំផុត​?
​    ​លោក Bill Gates៖ ខ្ញុំ​នៅតែ​មើលឃើញ​ការបង្កើត​នូវ​ជីវិត​និង​របៀប​ដែល​ខួរក្បាល​ធ្វើការ ជា​របស់​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ជាទីបំផុត​។ លោក Nick Lane មាន​សៀវភៅ​អស្ចារ្យ​មួយចំនួន​ដោយ​ស្វែងយល់​ពីអ្វី​ដែល​យើង​ដឹង​អំពី​របៀប​ដែល​ជីវិត​បានចាប់ផ្តើម​។ វា​ពិតជា​អស្ចារ្យ​ដែល​យើង​ដឹង​តិចតួច​អំពី​ខួរក្បាល ប៉ុន្តែ​ខ្ញុំ​នៅតែ​រំពឹងថា​យើង​នឹង​ដឹង​ច្រើនជាង​នេះ​ក្នុង​រយៈពេល ១០ ឆ្នាំ​។​

​    ​៦. តើ​លោក​ចម្លង​លោក Steve Jobs ឬក៏​គាត់​ចម្លង​ពី​លោក​?
​    ​លោក Bill Gates៖ ការចម្លង​ចម្បង​ដែល​ជាប់ទាក់ទង​នឹង Steve និង​ខ្ញុំ​គឺថា យើង​ទាំងពីរ​បាន​ទទួលផល​ប្រយោជន៍​ពី​ការងារ​របស់​ក្រុម​ហ៊ុម​ស្រាវជ្រាវ Xerox Parc ដែល​បាន​បង្កើត GUI​។ Steve បាន​ជួល Bob Belleville ហើយ​ខ្ញុំ​បាន​ជួល Charles Simonyi​។ យើង​មិនបាន​រំលោភ​លើ​កម្មសិទ្ធិ​បញ្ហា​របស់ Xerox ឡើយ ប៉ុន្តែ​ការងារ​របស់​ពួកគេ​បានបង្ហាញ​ពី​វិធី​ដែល​នាំឱ្យមាន​កុំព្យូទ័រ Mac និង Windows៕

adverise with khmeread

អ្នកនឹងចូលចិត្ត