adverise with khmeread Ruco chan

តារាភាពយន្ត រូកូ ចាន ៖ ខ្ញុំមិនមែនជាលោកសង្ឃទេ

            តារាភាព​យន្តនិង​ជា​តារា​ចម្រៀង​ហុងកុង រូកូ ចាន (Ruco Chan) បាន ទទួល​យក​បទសម្ភាស​មួយ​​​ហើយ​ពិភាក្សាអំពី​ជីវិតស្នេហា​របស់​លោក។

ថ្លែងជុំវិញ​ពាក្យ​ចចាមអារ៉ាមទំនាក់ទំនង​ស្នេហា​ជាមួយនឹងដៃគូសម្តែង លីនដា ឆុង (Linda Chung) រូកូ បាន​និយាយថា “មានពាក្យចចាមអារ៉ាម​ច្រើន ប៉ុន្តែ​ពាក្យចចាមអា​រ៉ា​មទាំងនោះ បាន​បាត់ទៅវិញតាមធម្មជាតិ"។

នៅពេល​សួរនាំ​ថា តើលោកសង្ឃឹម​ថា នឹងប្រែ​ក្លាយ​ឱកាសនេះ​ទៅជា​ទំនា​ក់​ទំនង​ស៊ីជម្រៅជាងមុន​ឬយ៉ាងនោះ រូកូ បាន​និយាយថា "យើង​នៅតែជា​គូ​ស្នេ​ហ៍​​ក្នុងភាព​យន្តដដែល។ វាជាការល្អ​បើ​យើង​អាចធ្វើ​ការងារ​ជាមួយគ្នា​ម្តង​ទៀត​​។ យើងនឹងធ្វើដំណើរទៅ​ទីក្រុងឡាសវេហ្គាសនិង​សានហ្វ្រានស៊ីស្កូ​ ដើម្បី​សម្តែង​នៅ​ក្នុងកម្មវិធីមួយ​ជាមួយគ្នា​ អំឡុង​ថ្ងៃបុណ្យនៃក្តីស្រឡាញ់”។

រូកូ បាន​និយាយថា លោក​ទំនងជាប់​ការងារនៅ​ថ្ងៃបុណ្យចូលឆ្នាំចិន ដោយ​សារលោកចង់សន្សំប្រាក់បន្ថែមទៀត​ដើម្បីទិញផ្ទះ។នៅពេល​សួរថា តើ​លោក​ចង់​បង្កើតស្នេហាទេ រូកូ បាន​និយាយថា “បាទ! ខ្ញុំក៏មានសេចក្តីត្រូវការ​ផ្ទាល់​ខ្លួន​ដែរ។ វាជារឿងធម្មតាទេការមានស្នេហានោះ។ ខ្ញុំមិនមែនជា​ព្រះសង្ឃ​ទេ។ ខ្ញុំ​សោះ​កក្រោះយូរឆ្នាំហើយ”។

រូកូ បាន​បង្ហើបប្រាប់ថា ក្រុម​គ្រួសាររបស់លោកមិនបានដាក់សម្ពាធដើម្បី​ឲ្យ​លោកធ្វើដូច្នេះទេ ហើយ​មិត្តភក្តិជាច្រើនបានណែនាំនារីៗឲ្យ​លោកស្គាល់តែ​មិន​ទាន់ឃើញនរណាម្នាក់គួរឲ្យ​ទាក់​ចិត្ត។

រូកូ បាននិយាយថា “ខ្ញុំមិនមាន​ក្តីរំពឹងច្រើនទេ ប៉ុន្តែ​មិនទាន់មើល​ឃើញ​នរ​ណាម្នាក់នៅឡើយទេ។ វាពិតជា​មានបញ្ហា​ច្រើន។ វាពិបាក​ណាស់​ ដែលនិយាយ​ ថា សំណាងនឹងមកដល់ពេលណានោះ”៕

adverise with khmeread

មតិយោបល់