adverise with khmeread 5

ប្រទះឃើញ​សព​មនុស្ស​ម្នាក់​សង្ស័យ​ជា​សព​មន្ត្រីប៉ូលិស​

    ព្រះសីហនុ ៖ លោក​វរ​:​សេនីយ៍​ត្រី​សៀ ឃី ហៅ សុខ វិចិត្រ ជា​គ្រូ​សាលា​បណ្ឌិត​នគរបាលជាតិ និង​ជា​អ្នកមើលការខុសត្រូវ​ផ្ទះ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ម៉ា ឈឿន បាត់​ខ្លួន​អស់​រយ​:​ពេល​ជាង​១​ខែ​ហើយ ក្រុមគ្រួសារ​ស្វែងរក​គ្រប់ទិសទី​នៅតែ​គ្មាន​ដំណឹង ។​

    ថ្ងៃនេះ​ប្រជាព​លេ​ដ្ឋ​ប្រទះឃើញ​គ្រោងឆ្អឹង​សាកសព​មនុស្ស​ស្លាប់​ស្ថិតនៅក្នុង​ដី​ឡូ​ជាប់​ខារ៉ាអូខេ​៣៣៣ សង្កាត់​លេខ​៤​ម​ក្រុងព្រះសីហនុ សង្ស័យ​សាកសព​លោក​សៀ ឃី ហៅ សុខ វិចិត្រ ។ ប៉ុន្តែ​មិន​ច្បាស់​ថា​ជា​សព​លោក​សៀ ឃី នោះទេ​ព្រោះ​សព​មាន​លក្ខណ​:​រ​លួច​សាច់​អស់ នៅសល់តែ​គ្រោងឆ្អឹង ។​

   តែ​បើសិនជា​សាកសព​នោះ មិនមែន​លោក​សៀ ឃី ហៅ សុខ វិចិត្រ​ទេ ហើយ​លោក​ទៅ​រស់នៅ​ទីណា​បើ​បានទទួល​ដំណឹង​ពី​ក្រុមគ្រួសារ​កំពុង​ស្វែងរក សូម​លោក​ជួយផ្តល់​ដំណឹង​មកវិញ​ផង ។​

     ក្រុមគ្រួសារ​គ្រាន់តែ​ចង់​ឲ្យ​លោក​ជួបតែ​សេចក្តីសុខ​តែប៉ុណ្ណោះ ។ បើ​សាមីខ្លួន​មិនអាច​ផ្តល់ដំណឹង​បានទេ ហើយ​បើ​បងប្អូន​ណា​បានឃើញ បាន​ស្គាល់​លោក​វិចិត្រ​ដូច​រូបថត​នេះ​មេត្តាជួយ​ប្រាប់​តាម​លេខ​ទូរ​សព្ទ័ 092 278 850 / 085 851 116 / 097 864 5677 សូមជួយ​យកតែ​បុណ្យ​ចុះ​ក្រុមគ្រួសារ​ពិសេស​ម្តាយ​លោក​សៀ ឃី ហៅ សុខ វិចិត្រ តែម្តង​គាត់​ចាស់ជរា​មានទុក្ខ​ធ្ងន់​ចំពោះ​ការបាត់​ដំណឹង​កូនប្រុស​ខាងលើនេះ ។​

    សូមបញ្ជាក់​បន្តិច​ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​លោក​សៀ ឃី ហៅ​សុខ វិចិត្រ ចាក​ចេញពីផ្ទះ​រហូត​បា​ត់​ដំណឹង​ឈឹង​នេះ មកពី​ប្រពន្ធ​ប្រចណ្ឌ​ប្តី​ខ្លាំងពេក ដោយមាន​ភាព​រកាំរ​កុះ​ទាស់​ពាក្យសំដី​គ្នា​រស់​ថ្ងៃ ធ្វើ​ឲ្យ​លោក​វិចិត្រ​ទ្រាំ​រស់នៅ​មិនបាន​ក៏​ចេញពីផ្ទះ​បាត់​រហូតមក​ដល់ពេលនេះ​ជាង​១​ខែ​ហើយ ។​

   នៅពេល​លោក​សុខ វិចិត្រ ចេញពីផ្ទះ​ទៅ​គ្មាន​បាន​យក​អ្វី​ទៅជា​មួយ​ទេ​ដូចជា​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​,​កាត​សម្គាល់​ការងារ​ជា​មន្ត្រី​នគរបាលជាតិ និង​
​ប​ណ្ណ័​សម្រាប់​បើកប្រាក់​ខែ ទុក​នៅផ្ទះ​ទាំងអស់ គឺ​យកទៅ​ជាមួយ​តែ​ម៉ូតូ​ម៉ាកវ៉េវ​១​គ្រឿង​គត់ ។​

   ជាការ​កត់សម្គាល់​នៅ​ខ្លួន​លោក​វិចិត្រ​មាន​ខ្សែ​ចង្កេះ​ស្រោប​កថា​ស្ព​ន់​និង​ស្រោប​ឈើ​ជា​យ័ន ការពារ​ខ្លួន ៕​

adverise with khmeread

មតិយោបល់