ចោរថ្លើមធំហ៊ានគាស់ផ្ទះ Floyd Mayweather យកទ្រព្យសម្បត្តិជាង ១០ ម៉ឺនដុល្លារ ខណៈរូបគេកំពុងសប្បាយអបអរខួបកំណើតជាមួយ Bieber និង Mariah Carey

    ​ផ្ទះ​ដ៏​ធំ​ស្កឹមស្កៃ​របស់ Floyd Mayweather នៅ​ទីក្រុង Las Vegas ត្រូវ​ចោរ​គាស់​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។ 

​    ​យោងតាម​វេ​ប​សាយ TMZ ចោរ​បាន​លួច​ទ្រព្យ​របស់​តម្លៃ ១៥ ម៉ឺន​ដុល្លារ រួមទាំង​របស់​ប្រណិតៗ ដូចជា​កាបូប​លុយ​ប្រណិត និង​នាឡិកា​ថ្លៃ​។ 

​    ​ករណី​ចោរ​គាស់​ផ្ទះ​នេះ​កើតឡើង​ខណៈដែល​អ្នក​ប្រដាល់​រូបនេះ​កំពុង​ប្រារព្ធ​ពិធីបុណ្យ​ខួបកំណើត​គម្រប់​អាយុ ៤០ ឆ្នាំ ជាមួយ​មិត្តភក្តិ​ជាច្រើន​នាក់ រួមទាំង Justin Bieber និង Mariah Carey នៅក្នុង​ទីក្រុង Los Angeles កាលពី​ថ្ងៃទី ២៤ កុម្ភៈ​។ 

​    ​ផ្ទះ​របស់ Floyd Mayweather ស្ថិតនៅ​នៅ​សហគមន៍​មាន​សន្តិសុខ​យាម​ត្រឹមត្រូវ​មួយ​នៅក្បែរ​ទីលាន​វាយ​កូន​ហ្គោល​ក្នុង​ទីក្រុង Las Vegas​។ 

​    ​ចោរ​គាស់​ផ្ទះ​បាន​ឆ្មក់​ចូល​ផ្ទះ​តាមរយៈ​ទ្វារ​ខាងក្រោយ​ផ្ទះ​។ ក្រៅពី​កាបូប​លុយ​ប្រណិត និង​នា​ឡា​កា​ថ្លៃ របស់របរ​មានតម្លៃ​ផ្សេងទៀត​ក៏ត្រូវ​ចោរលួច​យកទៅ​អស់​ដែរ​។ 

​    ​នៅពេលដែល​ចោរ​កំពុង​គាស់​ផ្ទះ​នៅ Las Vegas អ្នក​ប្រដាល់ Mayweather បាន​កំពុង​ធ្វើ​ពិធី​ខួបកំណើត​នៅ​ទីក្រុង Los Angeles យ៉ាង​សប្បាយរីករាយ​ជាមួយ Justin Bieber និង Mariah Carey ព្រមទាំង​តារា​ជាច្រើន​នាក់​ទៀត រួមទាំង​មិត្តភក្តិ​ជិតស្និទ្ធ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត