adverise with khmeread Untitled 1

យុវជន​ម្នាក់​យាម​ដី​ឲ្យ​គេ​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​

    កំពង់ស្ពឺ ៖ យុវជន​ម្នាក់​ជា​អ្នកយាម​ដី​ឲ្យ​គេ ត្រូវ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​អាច​បណ្តាលមកពី​ទំនាស់​ដីធ្លី ហើយ​ឃាតករ​បាន​រត់​បាត់ ។​

   អំពើ​បាញ់​បាញ់​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង ជាង​៩​យប់ ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ដី​របស់​ឧកញ៉ា អ៊ុក ឃុន តាមផ្លូវ​ជាតិ​លេខ​៤ គីឡូម៉ែត្រ​លេខ​៨៣ ភូមិ​ទី​៦ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​

    មន្ត្រី​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ស៊ុន ដា​វីត អាយុ​១៨​ឆ្នាំ ជា​កម្មករ​យាម​ដី​ឲ្យ​គេ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម ត្រូវបាន​ជនល្មើស បាញ់​ចំនួន​៣​គ្រាប់​ចំក្បាល បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅ​ខាងក្រោយ ក្រុមហ៊ុន​ឧកញ៉ា អ៊ុក ឃុន​។​

    មន្ត្រី​អាវុធហត្ថ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ករណីនេះ​អាច​បណ្តាលមកពី​ជម្លោះដីធ្លី​។ យ៉ាងណាក៏ដោយ​កម្លាំង​សមត្ថកិច្ច​ជាច្រើន​នាក់​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​តាម​ចាប់​ជនល្មើស​៕​

adverise with khmeread

មតិយោបល់