adverise with khmeread F594ff55 705b 41da a4f5 e8e5a737e026

ដើរទាក់ឆ្កែ អ្នកស្រុកចេញមកទាន់បើកម៉ូតូបុកដើមខ្នុរបាក់ជើង

    កណ្តាល ៖ បុរស​រងរបួស​បាក់ជើង​ម្នាក់ រួម​នឹង​សត្វ​ឆ្កែ​២​ក្បាល ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍ឈើទាល​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៣​ទៀបភ្លឺ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ទំនប់​សម្តេច​ជា​សី​ុ​ម ភូមិ​ឈើទាល ឃុំ​ឈើទាល​ ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​។​
    ប៉ូលិសនិយាយថា ជនល្មើសមានគ្នា៤នាក់ឃាត់ខ្លួនបាន១នាក់ ឈ្មោះសុខ បូរាន់ ភេទប្រុសអាយុ៣៩ឆ្នំា  មុខរបរមិនពិត មានទីលំនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
    ចំណែកជនសង្ស័យគេចខ្លួន៣នាក់មានឈ្មោះមីុ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិសាមគ្គីសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ,ឈ្មោះ  ធា ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិខ្មែរមានទីលំនៅសង្កាត់ទួលសង្កែនិងឈ្មោះ ហួយ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរមានលំនៅភូមិសាមគ្គីសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភំ្នពេញ(រត់គេចខ្លួន)។
    ប៉ូលិសបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើជនល្មើសមានគ្នា៤នាក់ជិៈម៉ូតូ២គឿង ទិសដៅពីភ្នំពេញ មកធើ្វសកម្មភាពទាក់ឆ្កែនៅស្រុកកៀនស្វាយ។លុះមកដល់ចំណុចភូមិឈើទាលឃំុឈើទាល ស្រុកកៀនស្វាយជនល្មើស បានធើ្វសកម្មភាពទាក់ឆ្កែបន្តទៀតតែដោយឮសម្លេងឆ្កែស្រែកព្រុស ប្រជាពលរដ្ឋក៍នាំគ្នាចេញមកមើល។ ខណ:នោះជនល្មើសក៍នាំគ្នាជិះម៉ូតូរត់ហើយបានជិះបុកដើមខ្នុរបណ្តាលឲ្យឈ្មោះ សុខ បូរាន់ភេទប្រុសដួលម៉ូតូបាក់ជើងខាងស្តាំ រីឯជនល្មើស ៣នាក់ទៀតបានជិះម៉ូតូរត់គេចខ្លួនបាត់អស់។
    បន្ទាប់មកប៉ូលិសប៉ុស្តិ៍ឈើទាលបានទៅដល់កន្លែងកើតហេតុហើយឃាត់ខ្លួនជនល្មើសឈ្មោះសុខ បូរាន់និងម៉ូតូ០១គឿងម់ាកHONDA DREAM
សេ125ពណ៌ខ្មៅសេរីឆ្នាំ2010 ស្លាកលេខភ្នំពេញ 1AN-4536 ព្រមទាំង សត្វឆ្កែ២ក្បាលបញ្ជូនមកអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយ  ដើម្បីបន្តចាត់ការតាមនីតិវិធី។ប៉ុន្តែដោយជនសង្ស័យរបួស ត្រូវបាននាំយកទៅព្យាបាលរបួស នៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ ៕

adverise with khmeread

មតិយោបល់