adverise with khmeread 1

ខ្មាន់កាំភ្លើង​បាញ​ប្រហារ​យុវជន​ម្នាក់​របួសធ្ងន់​ពេល​កំពុងបើក​ម៉ូតូ​

    ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់ប្រហារ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ នៅវេលា​ម៉ោង​ប្រមាណ ១០​និង​២០​នាទី យប់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​តាមផ្លូវ​ទំនប់ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ខណ​:​ពេល​កំពុងបើក​ម៉ូតូ​ត្រឡប់មកផ្ទះ​វិញ ។​

    ប្រភព​ជម​ហាន​ដំបូង​បាន​ឲ្យ​ដឹងថា ខណៈ​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក MSX ទិញ​បង្អែម​ឲ្យ​ម្តាយ ហើយ​ជិត​ដល់​ច្រក​ផ្លូវ​ចូល​ផ្ទះ ស្រាប់​តែមាន​ជនសង្ស័យ​បាញ់ ប្រហារ​បណ្តាល​ឲ្យ​ជនរងគ្រោះ​រងរបួស​ធ្ងន់​។ ភ្លាមៗ​នោះគេ​នៅ​មិនទាន់​ស្គាល់ឈ្មោះ​ជនរងគ្រោះ​នៅឡើយ ។​

   ក្រោយ​កើតហេតុ​កម្លាំង​សមត្ថកិច្ច​បាន​ចុះទៅ​ជួយ​អន្តរាគមន៍ និង​សួរនាំ​រក​មូលហេតុ​និង​តាម​ចាប់​ជនដៃដល់​៕​

adverise with khmeread

មតិយោបល់