វ៉ៃខ្នោះ​មនុស្ស​ ៧ ​នាក់​ពាក់ព័ន្ធ​ថ្នាំញៀន​នៅ​ខណ្ឌចំការមន​ តែម្នាក់ក្នុងចំណោមនោះឆ្លៀតយកកូនអាយុ៣ឆ្នាំតាមខ្លួន

    ភ្នំពេញ​៖ កម្លាំង​ប៉ូលិស​ផ្នែក​ព្រហ្មទណ្ឌ ​និង​ប៉ុស្តិ៍​ទួល​ទំពូង​១​ បាន​សហការគ្នា​ចុះ​ពិនិត្យ​ដីឡូត៍​ទំនេរ ផ្លូវ​៤៧៤ ក្រុម​៣ ភូមិ​ឆន​ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន ​ឃាត់ខ្លួន​ករណី​រក្សាទុក ​និង​ប្រើប្រាស់​ខុសច្បាប់​សារធាតុ​ញៀន​មនុស្ស​ចំនួន​៧​នាក់ (​ស្រី​ម្នាក់​) នៅ​ថ្ងៃ​១ ​មីនា ឆ្នាំ​២០១៧​ ម៉ោង​១០​ព្រឹក​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១-​ឈ្មោះ​ លា សុ​រ៉ាវុធ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​មិន​ពិតប្រាកដ មុខរបរ​គ្មាន​, ២​-ឈ្មោះ អ៊ុច​សំបូរ ភេទ​ប្រុស ​អាយុ​១២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់នៅ​បឹងទំពុន ខណ្ឌមានជ័យ​, ៣-​ឈ្មោះ ​គង់​ ចិន្តា ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់នៅ​មិន​ពិតប្រាកដ, ៤-​ឈ្មោះ បាន ​ដា​ឡែ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់នៅ​មិន​ពិតប្រាកដ​, ៥-ឈ្មោះ​ លី រតនា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ គ្មាន​មុខរបរ ស្នាក់នៅ​មិន​ពិតប្រាកដ, ៦-​ឈ្មោះ ថៃ ​គឹមអេង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់នៅ​មិន​ពិតប្រាកដ​ និង​៧-​ឈ្មោះ ​សុខ ​ចាន់ថា ភេទ​ស្រី អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រើស​អេតចាយ ស្នាក់នៅ​មិន​ពិតប្រាកដ មានកូន​អាយុ​៣​ឆ្នាំ​នៅជាប់​ខ្លួន​និង​កូន​ម្នាក់ទៀត​ទើប​អាយុ​៩​ខែ​ផ្ញើ​គេ (ប្រើប្រាស់)​។​

    សម្ភារៈ​ចាប់យក ១-​ម្សៅ​ក្រាម​ស​ថ្លា​១​កញ្ចប់​តូច​សង្ស័យ​មាន​សារធាតុ​ញៀន​, ២- ឧបករណ៍​ប្រើ​​មួយ​កំ​ប្លេ​ថង់​សម្រាប់​ច្រក​មួយចំនួន, ​កាំបិត​ក្រ​ចែត​១, រណា​អារ​ទឹកកក​១​ និងស្លាកលេខ​ម៉ូតូ​ចំនួន​២​ភ្នំពេញ​1O-2782 និង​ភ្នំពេញ​1Y-2063។

    ចំពោះ​ជនសង្ស័យ​ទាំងអស់​និង​វត្ថុតាង​រក្សាទុក​និង​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​៕

adverise with khmeread
tiger
Loading ad ...