adverise with khmeread 1

បុរស​ជនជាតិ​បរទេស​ស្រវឹងស្រា​បើក​រថយន្ត​លឿន​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៣​កង់

      ភ្នំពេញ ៖ របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​៣​កង់​របើក​ខ្ទេចខ្ទី​ដោយសារតែ​បុរស​ជនជាតិ​បរទេស​ពី​នាក់​ស្រវឹងស្រា​បើករថយន្ត​ក្នុង​ល្បឿន​លឿន ហើយ​បាន​វ៉ា​រថយន្ត​មួយគ្រឿង​ទៀត​តែ​មិន​ផុត ក៏​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​តែម្ដង តែ​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​នោះទេ​។​

    គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​និង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦ នៅតាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។​

       ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឲ្យ​ដឹងថា ដំបូង​គេ​បានឃើញ​រថយន្ត​បង្ក ឡិច​ស៊ី​ស LX470 ពណ៌​ស្ក ពាក់​ស្លាក​លេខ​ភ្នំពេញ​2G-7929 ដែល​បើកបរ​ដោយ​បុរស​ជនជាតិ​បរទេស​២​នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន ។​

   ខណ​:​មកដល់​ចំណុចកើតហេតុ ក៏បាន​បន្ថែម​ល្បឿន​វ៉ា​រថយន្ត​មួយគ្រឿង​ទៀត​មិន​ចាំ​ម៉ាក តែ​វ៉ា​មិន​ផុត​បាន​ជ្រុល​ចង្កូត​ទៅបុក​របាំង​ថ្ម ពុះ​ចែក​ទ្រូង​ផ្លូ​ង​បណ្ដាល​ឲ្យ​បាក់​អស់​ចំនួន​៣​កង់ រីឯ​រថយន្ត​បង្ក​រង​ការខូចខាត​ខាងមុខ​ទាំងស្រុង​។​

      ក្រោយពេល​កើតហេតុ ជនជាតិ​បរទេស​ទាំងពីរ​នាក់​ដែល​ស្រវឹងស្រា​ជោកជាំ​នោះ បាន​បញ្ចេញ​អាកប្បកិរិយា​ច្រ​ងែ​ង​ច្រងាង​ដាក់​លើ​មក​សមត្ថកិច្ច ហើយ​សមត្ថកិច្ច​ក៏បាន​បណ្ដែតបណ្ដោយ​ឲ្យ​ជនបង្ក​ហេតុ​នោះ​ឲ្យ​ឡើង​ជិះ​លើ​រថយន្ត​ដែល​គេ​មក​ទទួល​ទៅ​បាត់​។​
    បន្ទាប់មក​សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ​បានធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ខាងលើ​នោះ​ទៅ​រក្សាទុក​នៅឯ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕​

adverise with khmeread

មតិយោបល់