តួក្មេងស្រីក្នុងរឿង Harry Potter ថតស្រាតឱ្យទស្សនាវដ្តី Vanity Fair

    ​នាង​បច្ចុប្បន្នកំពុង​ជំរុញ​ផ្សព្វផ្សាយ​យ៉ាងខ្លាំង​ចំពោះ​រឿង​ដកស្រង់​ពី​និទាន​តុក្កតា Beauty And The Beast​។​

​    ​ហើយ Emma Watson បង្ហាញឱ្យឃើញថា នាង​ស័ក្តិសម​នឹង​តំណែង​ក្នុង​តួ​សម្ដែង​ក្នុង​រឿងនេះ បន្ទាប់ពី​រូបភាព​ថត​ឱ្យ​ទស្សនា​វ​ដ្តី Vanity Fair ដែល​នាង​ថត​ព្រលែង​ល្វែងលើ​គ្មាន​សល់​ក្រៅតែពី​ស្ពៃស​មួយ​បាំង​ប៉ុណ្ណោះ​។​

​    ​តារា​សម្ដែង​ដ៏​ល្បី​ក្នុង​រឿង Harry Potter ដែល​ឥឡូវ​មាន​វ័យ ២៦ ឆ្នាំ​រូបនេះ ត្រូវបាន​គេ​យកចិត្តទុកដាក់​សម្រាប់​ដំណើរ​ឆ្ពោះទៅ​ទទួលបាន​ពានរង្វាន់​អូ​ស្ការ ប៉ុន្ដែ​នាង​មិន​ខ្វល់​ទេ​។​

​    ​នាង​បាន​ទទូចថា នាង​មិន​ខ្វល់​អំពី​ការ​ឈ្នះ​ពានរង្វាន់​អ្វី​ទាំងអស់ និង​គិតតែ​លើ​ការសម្ដែង​ជាសំខាន់​ប៉ុណ្ណោះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត